SpaceX នឹងទទួល Dogecoin ក្នុងការទូទាត់ ព្រមទាំងបង្ហោះយាន DOGE-1 ទៅកាន់ឋានព្រះចន្ទ នៅឆ្នាំក្រោយ

//s9.kh1.co/4e/4e9e70495aad6bc8314cc31344584a4ace2c5222.jpg
បច្ចេកវិទ្យា

 ១០-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Dogecoin មុនដំបូងជា meme ទេ ដល់អីឡូវក្លាយជា crypto មែនទែន ដែមទាំងត្រូវ SpaceX ទទួលយកទៀត

បរទេស៖ ក្រុមហ៊ុន SpaceX របស់លោក Elon Musk នឹងចាប់ផ្តើមបេសកកម្មទៅកាន់ឋានព្រះចន្ទហៅថា DOGE-1 Mission to the Moon នៅដើមឆ្នាំ2022 ដោយក្រុមហ៊ុននឹងទទួលយករូបិយប័ណ្ណឌីជីថល Dogecoin ក្នុងការទូទាត់សម្រាប់គម្រោងនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Geometric Energy Corporation ក៏បានប្រកាសពីបេសកកម្មដែលគាំទ្រ dogecoin នេះកាលពីថ្ងៃអាទិត្យ ហើយ SpaceX បានបញ្ជាក់ថាវាគឺជាការពិត នៅក្នុងអ៊ីមែលទៅកាន់អ្នកយកព័ត៌មានផងដែរ។ ដោយឡែក តម្លៃហិរញ្ញវត្ថុរបស់បេសកម្មនេះមិនទាន់ត្រូវបានបង្ហាញនោះទេ។

យាន DOGE-1 នឹងនាំយកផ្កាយរណបទម្ងន់40គីឡូក្រាមទៅឋានព្រះចន្ទ ហើយនិងបង្ហោះចេញទៅតាមរ៉ុក្កែត Falcon 9។

លោក Tom Ochinero អនុប្រធានផ្នែកលក់ពាណិជ្ជកម្មរបស់ SpaceX បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យាន DOGE-1 នឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ពាណិជ្ជកម្មលើទីអវកាស៕ 

Join us: https://t.me/khmerload

Dogecoin
Dogecoin
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T