ទាត់ចូល ១ គ្រាប់យប់មិញ Bruno តាមស្មើកំណត់ត្រាវីរបុរស Chelsea លោក Lampard

//s9.kh1.co/86/86a3267bdc41bd72df65fcc371d508a4ce213101.jpg
កីទ្បា

 ១០-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើឆ្នើម Bruno Fernandes បានតាមស្មើរកំណត់ត្រាជាខ្សែបម្រើរកគ្រាប់ច្រើនសម្រាប់ក្លិបនៅអង់គ្លេសក្នុងមួយរដូវកាល ជាមួយកំណត់ត្រាចាស់របស់វីរៈបុរសក្លិបតោខៀវ Chelsea លោក Frank Lampard ។

អង់គ្លេស៖ Bruno Fernandes បានក្លាយជាកីឡាករក្នុងនាមជាខ្សែបម្រើរកបានដល់ទៅ ២៧ គ្រាប់ ក្នុងការប្រកបអាជីពនៅលីគកំពូលអង់គ្លេស ខណៈកំណត់់ត្រានេះធ្លាប់បានបង្កើតឡើងដោយវីរៈឞុរសក្លិបតោខៀវ Chelsea ពោលគឺ លោក Frank Lampard កាលពីរដូវកាល ២០១០/២០១១ មកម្ល៉េះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernandes អបអរគ្រាប់បាល់បញ្ចូលទី
កីឡាករ Bruno Fernandes អបអរគ្រាប់បាល់បញ្ចូលទី

ការប្រកួតលីគកំពូលអង់គ្លេសយប់មិញនេះ ម្ចាស់ផ្ទះ Aston Villa បានត្រឹមបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Manchester United ក្នុងលទ្ធផល ១ - ៣ ។ 

ដ្បិតមានការនាំមុខរបស់កីឡាករ Bertrand Traore តាំងពីនាទី ២៤ ប៉ុន្តែឈានដល់វគ្គទី ២ ក្លិបរហស្សនាមបិសាចក្រហមខាងលើបានធ្វើការវាយបកមកវិញបាន ៣ គ្រាប់ក្នុងនោះរួមចំណែកចូលរួមដោយ Bruno Fernandes (បាល់ពិន័យ ១១ ម៉ែត្រ) , Mason Greenwood និង Edinson Cavani ។ 

Bruno Fernandes ទាត់បាល់ពិន័យ ១១ ម៉ែត្រចូល Aston Villa
Bruno Fernandes ទាត់បាល់ពិន័យ ១១ ម៉ែត្រចូល Aston Villa

ការរួមចំណែករកបាន ១ គ្រាប់បន្ថែមកាលពីយប់មិញនេះ គឺជាគ្រាប់ទី ២៧ ក្នុងរដូវកាលនេះ (គិតគ្រប់កម្មវិធីប្រកួត) របស់កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ ហើយក៏តាមស្មើរកំណត់ត្រាកីឡាកររកគ្រាប់បាល់ច្រើនក្នុងមួយរដូវកាលក្នុងនាមជាខ្សែបម្រើលេងឲ្យក្លិបនៅក្របខណ្ឌលីគកំពូលអង់គ្លេស។ 

កំណត់ត្រាខាងលើធ្លាប់បង្កើតបានដោយអតីតកីឡាករ និងជាអតីតគ្រូបង្វឹបក្លិបតោខៀវ Chelsea លោក Frank Lampard ក្នុងរដូវកាល ២០១០/២០១១ ឯណោះ។ យ៉ាងណាក្តី! សម្រាប់ Bruno Fernandes បច្ចុប្បន្ននៅសល់ការប្រកួតជាច្រើនក្នុងដៃថែមទៀត។

សកម្មភាពប្រទាញប្រទង់គ្នារវាងកីឡាករ Aston Villa និង Manchester United
សកម្មភាពប្រទាញប្រទង់គ្នារវាងកីឡាករ Aston Villa និង Manchester United

បច្ចុប្បន្នភាព Manchester United កំពុងឈរនៅលេខរៀងទី ២ ក្នុងតារាង Premier League ដ្បិតមានត្រឹមតែ ៧០ ពិន្ទុ តាមពីក្រោយក្លិបគូប្រជែងរួមទីក្រុង Manchester City ដែលកាន់កាប់កំពូលតារាងមាន ៨០ ពិន្ទុក្នុងដៃ និងមានឱកាសលើកជើងឯកទៅហើយនោះ៕ 

HONG DARITH
ដារិទ្ធ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T