ប្លែក​អារម្មណ៍​ជាមួយ​នឹង​ខ្សែ​ភាពយន្ត Superhero ទាំងអស់​ក្រៅ​ពី Marvel និង DC (មានវីដេអូ)

//s9.kh1.co/13/130140e7eb5b8b42d546feb16b9aec0a58a656f4.png
តារា & កម្សាន្ដ

 ១០-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តោះមកស្គាល់ងខ្សែភាពយន្ត Superhero ទាំងអស់ ក្រៅពីកំពូលវីរបុរសរបស់ Marvel និង DC បន្តិចមើល

អ៊ីនធឺណិត៖ បើនិយាយអំពីខ្សែភាពយន្តប្រភេទ Superhero ឬកំពូលវីរបុរសនានាៗប្រិយមិត្តគ្រប់គ្នាប្រាកដជានឹក​ឃើញមុន​គេនោះ​គឺក្រុមកំពូលវីរបុរសផ្សេងៗនាៗដែលស្ថិតក្រោមដំបូលផ្ទះរបស់ DC និង Marvel ដែលក្រុមហ៊ុន​ទាំងពីរ​នេះមានក្រុម Hero ល្បីៗដូចជា Superman, Batman, Wonder Woman, Aquaman, The Flash, Green Lantern, Shazam!, ក្រុម Titans, Spiderman, Ironman, Captain America,, Captain Marvel, Hulk និង Thor ជាដើមក្រៅពីនេះនៅមានច្រើនទៀតដែលកំពុងតែផលិតចេញជាខ្សែ​ភាពយន្ត​បន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Superhero DC
Superhero DC
Superhero DC
Superhero DC
Superhero DC Marvel
Superhero DC Marvel

ទោះជាយ៉ាងណាក៏ដោយប្រភេទខ្សែភាពយន្តបែប superhero នេះមិនមែនមានត្រឹមតែទ្រនំ Marvel ឬ DC ឡើយ​ពោលផ្ទុយ​ទៅវិញក្រុមហ៊ុននាៗជាដើមបានផលិតខ្សែភាពយន្តបែបនេះជាច្រើនផងដែរ។ យ៉ាងណាមិញថ្ងៃនេះយើងនឹងនាំអារម្មណ៍ប្រិយមិត្តអោយមកស្គាល់នូវខ្សែភាពយន្តកំពូលវីរបុរសនាៗដែល មិនមែន​ជា​របស់ Marvel និង DC ដូចជា៖

- Brightburn

Brightburn
Brightburn

បានបញ្ចេញអោយទស្សនានៅក្នុងឆ្នាំ២០១៩ ដែលមានផលិតករជាលោក James Gunn រួមជាមួយនឹងបងប្អូន​ប្រុស​របស់លោកដែលមាននាទីជាអ្នកដឹកនាំរឿងនេះដូចជា Brian Gunn​ និង Mark Gunn ផងដែរ។ ដែលខ្សែ​ភាពយន្ត​មានដំណាលដោយក្មេងប្រុសម្នាក់ឈ្មោះថា Brandon Breyer ជាក្មេងប្រុសម្នាក់ដែលបានកើតនៅខាង​ក្រៅភព​ផែនដី​ក៏ប៉ុន្តែត្រូវបានចញ្ចឹមឡើងនៅក្នុងភពផែនដីហើយគេបានរកឃើញថាខ្លួនឯង​មានថាមពលដ៏អំណាច​គ្រោះថ្នាក់មួយ។

ក្រោយពីបានដឹកពីប្រវត្តដើមរបស់ខ្លួនដែលធ្លាក់មកដល់ផែនដីធ្វើអោយរូបគេ Brandon បដិសេធមនុស្សជាតិរបស់​គាត់​ហើយងាកទៅរកអំពើអាក្រក់ដោយជ្រើសរើសធ្វើភេរវកម្មនៅក្នុងស្រុកដែលគេរស់នៅរួមទាំង​សម្លាប់ឪពុកម្តាយ​ចញ្ចឹម​គេ​ទៀតផង។ ខ្សែភាពយន្តនេះត្រូវបានគេស្គាល់មួយទៀតថាគឺជា Dark Side (ផ្នែកអាក្រក់) ឬ Dark Story (រឿងរាវអាក្រក់) របស់ Superman ផងដែរ។

វីដេអូខ្លី

- The Boys

The Boys
The Boys

ចេញក្នុងឆ្នាំ២០១៩ គឺជាខ្សែភាពយន្តភាគមួយដកស្រង់ចេញពីសៀវភៅ Comic ដែលចេញផ្សាយដោយ WildStorm ​ត្រូវបានទិញដោយ DC Comic ហើយត្រូវបានផលិតចេញជាខ្សែភាពយន្តដោយ Amazon Studio ជាមួយនឹង Sony Studio (Columbia Picture) និង Paramount Picture ដែលជាខ្សែភាពយន្តកំពូលវីរបុរស​មួយ​ដែលនិយាយអំពីភាពផ្ទុយគ្នារវាង កំពូលវីរបុរសដ៏ទៃដែលប្រវិត្តអំពើសុច្ចរិតបែរជាទៅធ្វើអំពើអាក្រក់ដើម្បីអោយ​តែ​បាន​មុខ​មាត់​ក្នុងសង្គមនិងចំនេញទ្រព្យទើបធ្វើអោយក្រុមឧក្រិដ្ឋជនដែលហៅខ្លួនឯងថា The Boys (តួអង្គឯក) ដែលជាជនរងគ្រោះពី Superhero ឃោឃៅទាំងនោះងើបឡើងប្រឆាំងនិងព្យាយាមកំទេចក្រុម Superhero ទាំងនោះ​​​ដែលហៅខ្លួនឯងថា The Seven (យកលំនាំតាម Justice League) នេះ។ បុច្ចប្បន្ននេះខ្សែភាពយន្តនេះ​មាន ២ រដូវកាលមកហើយ​ដែលរដូវកាលទី៣ នឹងចេញក្នុងពេលឆាប់ៗនេះ។

វីដេអូខ្លី

-Jupiter's Legacy

Jupiter's Legacy
Jupiter's Legacy

ចេញនៅក្នុងឆ្នាំ២០២១ ដែលជាខ្សែភាពយន្តភាគមួយដកស្រង់ចេញពីសៀវភៅ Comic ដែលមានឈ្មោះដូចគ្នាត្រូវ​​បាន​ផលិតជាខ្សែភាពយន្តដោយក DeKnight Productions ដែលជាផលិតកម្មមួយក្នុងចំណោមផលិតកម្មនាៗ​ដែល​បានចូលរួមផលិតខ្សែភាពយន្ត Pacific Rim និង DareEvil របស់ Marvel ដោយសហការផលិតជាមួយ​ផលិតកម្មនាៗដូចជាំ Di Bonaventura Pictures Millarworld Productions។ ដែលមានផលិតករដែលជាអ្នកនិពន្ធសៀវភៅរឿងនេះផ្ទាល់គឺលោក Mark Millar និង Frank Quitely។ ដែលវាគឺជាខ្សែ​ភាពយន្តមួយនិយាយអំពីរឿងរាវកំពូលវីរៈបុរសដំបូងគេនៅលើពិភពលោកដែលបាន​ទទួលអំណាច​របស់ពួកគេនៅទសវត្សឆ្នាំ ១៩៣០។ ដែលនៅសម័យបច្ចុប្បន្ននេះពួកគេគឺជាអ្នកការពារផែនដី​ដែលវ័យ​ចំណាស់​ទៅហើយ ខណៈកូនៗរបស់ពួកគេព្យាយាមរស់នៅដើម្បីដើរតាមកន្លងចាស់ដ៏អស្ចារ្យរបស់ឪពុកម្ដាយរបស់ពួកគេ។ ហើយត្រូវបាន Netflix យកមកចែកចាយបន្តមុនគេបង្អស់។

វីដេអូខ្លី

- Invincible

Invincible
Invincible

ចេញនៅក្នុងឆ្នាំ២០២១ ដែលជាខ្សែភាពយន្តភាគគំនូរជីវចលមួយដកស្រង់ចេញពីសៀវភៅ Comic ដែលមាន​ឈ្មោះ​ដូចគ្នា​ដែល​សរសេរដោយលោក Robert Kirkman (គេស្គាល់ច្រើនអ្នកនិពន្វរឿង The Walking Dead និង Marvel Zombies ជាដើម) ដែល Invincible នេះគឺជារឿងមួយដែលកំពុងតែផ្ទុះក្ដៅទទួលបានការគាំទ្រពី​សំណាក់​ទស្សនិកជន​ដែលបានទស្សនារួចលើ Amazon Prime ហើយទទួលបានពិន្ទុ 8.9 លើ IMDb និង 98%​ ពី Rotten Tomatoes។ ដែលជាខ្សែភាពយន្តមួយនិយាយអំពី Mark Greyson ជា Superhero ដែលមាន​ឈ្មោះ​ថា Invincible ដែលជាកូនរបស់ Omni-Man ដែលជាកំពូលវីរបុរសដ៏អស្ចារ្យមួយរូបដែលមានសញ្ជាតិជា Viltrum ។ Mark Greyson ទទួលអំណាចនៃ Super Power របស់គេពីឪពុករបស់គេហើយបានស្បថនឹងការពារផែនដី។

ដោយ Greyson ទើបមានវ័យ 17ឆ្នាំគេមានបញ្ហាក្នុងការសម្របខ្លួនទៅនឹងអំណាចថ្មីរបស់គាត់ដែលទើបតែរក​ឃើញ​នេះ​​ហើយគេព្យាយាមទប់ទលជំនះនឹងធាតុពិតនេះឪពុករបស់គេ៕

វីដេអូខ្លី
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T