រំភើប! តារា​​សម្ដែង Superhero ​របស់ ​DC រឿង Shazam បង្ហើប​ថានឹងចាប់​ផ្ដើម​ចេញ​ថត​ឆាប់ៗ​នេះ​ហើយ

//s9.kh1.co/b7/b7cdaf3e3c16d5f4990552ba6a47eaa05b566ecf.png
តារា & កម្សាន្ដ

 ១០-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែង Faithe Herman បង្ហើបថានាងនឹងចេញថតនូវខ្សែភាពយន្ត Shazam! រយៈពេល ២អាទិត្យក្រោយហើយ

បរទេស៖ ផលិតកម្មយក្ស Warner Bros បានបញ្ចេញនូវខ្សែភាពយន្តកំពូលវីរបុរសវ័យក្មេងដែលជា Idol របស់​កុមារ​ផ្សេងៗគឺ Shazam ដែលលាយឡំភាពកំប្លុកកំប្លែងនេះតាំងពី ២០១៩ មកម្លេះ។ ហើយរកចំនូលបានច្រើន​រហូលដល់ 366 លានដុល្លាអាមេរិកផងដែលវាគឺជាខ្សែភាពយន្តរបស់ DC មួយដែលគេអាចចាត់ទុកថាជោគជ័យ​ បន្ទាប់ពី Aquaman ដែលរកចំណូលបានរហូតដល់ 1.144 ពាន់លានដុល្លាអាមេរិកឯនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=966,q=100/ac/acdb5f57d090f179e8965be7c8023a55c39b8bcd.png

តោះជាយ៉ាងណាក្រោយពីភាពជោគជ័យមួយនេះក្រុមហ៊ុន Warner Bros. មិនទុកអោយយូរឡើយគឺបានប្រកាស​ខ្សែភាពយន្តបន្តបន្ទាប់ទៀតដែលមានសាច់រឿងបន្ត (Sequel) ពីខ្សែភាពយន្ត Shazam! នេះដែលមានលោក Zachary Levi-led ជា Shazam ពេលប្រែកាយពីរូបរាងក្មេងដែលសម្ដែងដោយ Asher Angel ជា Billy Batson (Shazam មិនទាន់ប្រែកាយ) ក្រៅពីនេះនៅមានវត្តមានរបស់គ្រួសារកំពូលវីរបុរស Shazam នេះផងដែរ​ដូចជា Captain Marvel Jr សម្ដែងដោយ Jack Dylan Grazer និង Adam Brody (ពេលប្រែរកាយរួច) ក្រៅ​ពីនេះ​នៅមាន Eugene Choi សម្ដែងដោយ Ian Chen និង Ross Butler (ពេលប្រែរកាយរួច) រីឯ Marry Bromfield សម្ដែងដោយ Grace Fulton និង Michelle Borth (ពេលប្រែរកាយរួច) ចំពោះ Pedro Pena សម្ដែងដោយ Jovan Armand និង D. J. Cotrona (ពេលប្រែរកាយរួច) និងចុងក្រោយគឺ Darly Dudley គឺសម្ដែងដោយ Faithe Herman និង Meagan Good (ពេលប្រែរកាយរួច)។

រូបភាពក្នុងរឿង Shazam!
រូបភាពក្នុងរឿង Shazam!
រូបភាពក្នុងរឿង Shazam! (ឈុតដែលគេបានលុបចេញ)
រូបភាពក្នុងរឿង Shazam! (ឈុតដែលគេបានលុបចេញ)
រូបភាពក្រៅឆាករបស់តារាសម្ដែងមួយចំនួននឹងផលិតករ
រូបភាពក្រៅឆាករបស់តារាសម្ដែងមួយចំនួននឹងផលិតករ

យ៉ាងណាមិញនាពេលថ្មីៗនេះតារាសម្ដែងខ្សែភាពយន្ត Shazam! 2 ឬ Shazam! Fury of the Gods នេះបាន​បង្ហើប​អោយដឹងថាខ្សែភាពយន្តនេះនឹងចាប់ផ្ដើមចេញថតនាពេលឆាប់ៗ។ នេះយោងតាមរយៈគណនី​លើ​បណ្ដាញ​សង្គម Twitter របស់ Faithe Herman បានបង្ហោះដូចខាងក្រោមថា៖

Faithe Herman
Faithe Herman

ថ្ងៃនេះជាថ្ងៃចុងក្រោយនៃខ្ញុំដែលថតរឿង This Is Us រដូវកាលទី ៥ ហើយបន្ទាប់មកខ្ញុំនឹង​ចាប់ផ្តើម​ថត Shazam! 2 នៅសប្តាហ៍ក្រោយ។ ខ្ញុំមានអំណរគុណណាស់ចំពោះឱកាស​ដ៏អស្ចារ្យ​ទាំង​នេះ🤎🤎រីករាយថ្ងៃព្រហស្បតិ៍! សូមអោយមានសុវត្ថិភាព និងមានសុខភាព​ល្អគ្រប់ៗគ្នា

Faithe Herman
តួអង្គ Darly Dudley
តួអង្គ Darly Dudley
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T