Rain ហៅភរិយាខ្លួនឯងថា «បងស្រី»​ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង

//s9.kh1.co/c9/c967bb8bfc9f8eb5bf86d2eb00c281d437bf7337.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Rain ហៅភរិយាខ្លួនឯងថា «បងស្រី»​ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង

កូរ៉េខាងត្បូង៖ តារាចម្រៀងនិងតារាសម្ដែង Rain​ និងភរិយារបស់លោកដែលជាតារាសម្ដែងដូចគ្នាគឺ Kim Taehee បានរៀបការជាមួយគ្នាតាំងពីថ្ងៃទី 19​ មករា​ 2017​។ អ្នកទាំងពីរមានកូនពីរនាក់ ហើយពួកគេមានទំនាក់ទំនងក្នុងគ្រួសារយ៉ាងផ្អែមល្ហែមនិងពោរពេញដោយសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះប្ដីប្រពន្ធស្រស់ស្អាតមួយគូនេះបានថតពាណិជ្ជកម្មឲ្យកៅអីម៉ាស្សា​ Bodyfriend ហើយខាងក្រុមការងារបានបង្ហាញពីវីដេអូក្រោយឆាកយ៉ាងគួរឲ្យចាប់អារម្មណ៍។

នៅក្នុងវីដេអូក្រោយឆាកនោះគឺបង្ហាញពីអ្នកទាំងពីរមើលពីការថតរបស់ខ្លួននៅពេលសម្រាក​ ហើយ​ Kim​ Taehee​ ក៏និយាយថា​ "ក្លែងក្លាយដល់ហើយ"​ ចង់សម្ដៅថានៅក្នុងក្លីបពាណិជ្ជកម្ម​ផ្អែមល្ហែមមួយនឹង Rain​ សម្ដែងមិនដូចចរឹកពិតរបស់គាត់។ ហើយ​លោក​ Rain​ ក៏សួរទៅរបស់ភរិយារបស់ខ្លួនយ៉ាងគួរឲ្យស្រឡាញ់ថា: "បងស្រី មេចក៏និយាយអ៊ីចឹង? ចង់ថានៅផ្ទះខ្ញុំមិនចេះផ្អែមល្ហែមអ៊ីចឹងមែនទេ?"

Rain និងភរិយា
Rain និងភរិយា

អ្នកគាំទ្របានដឹងហើយថា Rain​ មានអាយុ​ប្អូន​ Kim​ Taehee​ ប៉ុន្តែពួកគេមិនធ្លាប់គិតថាគាត់អាចធ្វើឫកពារគួរឲ្យស្រឡាញ់បែបនឹងដាក់ប្រពន្ធសោះ។ 

Rain និងភរិយា
Rain និងភរិយា

ក្លីបរបស់អ្នកទាំងពីរបានទទួលចំណាប់អារម្មណ៍ជាច្រើន។ ទោះបី​ Rain​ គឺជាមេគ្រួសារក៏គាត់នៅតែគោរពប្រពន្ធ​ហើយគាត់ហៅនាងថាបងស្រី ឬហៅឈ្មោះរបស់នាងយ៉ាងគួរសម។

ស្នេហាមួយគូរនេះអង្រួនបេះដូងអ្នកគាំទ្រគ្រប់គ្នា ថែមទាំងធ្វើឲ្យមនុស្សស្រីមួយចំនួនចាប់អារម្មណ៍ចង់រៀបការជាមួយមនុស្សប្រុសដែលមានអាយុតិចជាងខ្លួនទៀតផង៕

ប្រភពYouTube​

Phin sophea
Yuri (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T