អាយុគ្រាន់​តែ​ជាតួលេខ? អ្នក​គាំទ្រថា Song Joong Ki មើល​ទៅ​មិន​​ចាស់​សោះ​ ខណៈ​ឆ្នាំនេះ​លោកមាន​វ័យ ៣៦ឆ្នាំ​​ទៅ​ហើយ​​

//s9.kh1.co/e4/e45df8c751379695fcb76e3a49da2d27be6cc7e3.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អាយុគ្រាន់តែជាតួលេខ! Song Joong Ki មើលទៅមិនចាស់សោះទោះបីជាឆ្នាំនេះអាយុលោក ៣៦ហើយក្ដី

កូរ៉េខាងត្បូង៖ តារាសម្ដែងឆ្នើមប្រចាំប្រទេសកូរ៉េខាងត្បូង លោក Song Joong Ki មើលទៅសម្រស់មិនចាស់​ទៅណា​សោះ បន្ទាប់ពីគេទម្លាយអាយុពិតលោកថា លោកមានអាយុ៣៦ឆ្នាំហើយ បើគិតមកទល់នឹងឆ្នាំ​២០២១​នេះ​។ ក្រោយមានរឿងប្រេះឆាជាមួយអតីតភរិយានាង Song Hye Kyo ក្ដីតែលោកហាក់មិនខ្វាយខ្វល់អ្វីទាំងអស់ ពោល​គឺ​លោកនៅតែមានសាច់មានឈាមស្រស់ថ្លា អ្វីដែលសំខាន់ សម្រស់របស់លោកហាក់នៅក្មេងជាវ័យ​ដែលធ្វើ​ឲ្យយុវវ័យសម័យថ្មីច្រណែននឹងរូបរាងលោកស្ទើរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Song Joong Ki
 Song Joong Ki

តាមការបញ្ជាក់ពីអ្នកស្និតស្នាលជាមួយនឹងរូបលោកបានបកស្រាយថា Song Joong Ki យកចិត្តទុកដាក់ជាមួយ​នឹងសុខភាពខ្លាំងណាស់ ជាពិសេសនោះគឺរឿងថែរក្សាសម្រសើនោះឯង ហើយលោកក៏ធ្លាប់សរសេរ​សៀវភៅលក់​ផង​ដែរ អំពីរបៀបថែរក្សាសម្រស់ផ្ទាល់ខ្លួនរបស់លោក៕

ប្រភព៖ Kenh14

 Song Joong Ki និងអតីតភរិយា
 Song Joong Ki និងអតីតភរិយា
 Song Joong Ki
 Song Joong Ki
 Song Joong Ki
 Song Joong Ki
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T