ក្តុកក្តួល! ក្រោយមរណភាពរបស់អតីតក្រុមរាំ ស្រាប់តែពេលនេះ លេចមុខ ជី ដេវីត និងទេព បូព្រឹក្ស ចូលរួមបុណ្យសព

//s9.kh1.co/80/801a993e0177b01902b2dc3785aceb9186968bc2.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អាណិតណាស់នេះជាទិដ្ឋភាពបុណ្យសពរបស់អតីតសមាជិកក្រុមរាំឲ្យលោកជី ដេវីត និងទេពបូព្រឹក្សក្រោយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ: កាលពីយប់ថ្ងៃទី ៨ ឧសភា ឆ្នាំ២០២១ កន្លងទៅម្សិលមិញនេះ ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយបានកើតឡើងលើអតីតសមាជិកក្រុមរាំជាមួយតារាល្បីៗ ម្នាក់ឈ្មោះ គីម សែរ ដែលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនទៅមន្ទីរពេទ្យ ខណ:ដែលហេតុការណ៍ដ៏សែនរន្ធត់នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិ លេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យ៉ាងណាមិញ កាលពីព្រឹកមិញ លោកជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលមហាជន និងប្រិយមិត្តបានស្គាល់ថា ជាអ្នកជិតស្និទ្ធ និងអតីតសមាជិកក្រុមរាំខាងលើនេះ បានចូលរួមពិធីបុណ្យសព អមដោយសារបង្ហោះលើគណនីហ្វេសប៊ុកដោយបានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស
លោកជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស

លាជារៀងរហូតហើយ😭តែក្តីស្រលាញ់ការយកចិត្តទុកដាក់នឹងអំពើល្អរបស់ប្អូនវាមិនសាបសូន្យទេមាននៅក្នុងចិត្តពួកយើងជានិច្ច

ទេព បូព្រឹក្ស

ដោយឡែក ចំណែកឯលោក ជី ដេវីត ឯណេះវិញ ក៏បានបង្ហោះសាររំលែកទុក្ខជូនដល់សពជាលើកចុងក្រោយយ៉ាងដូច្នេះថា÷

ការជូន​ដំណើរ​លេីកចុងក្រោយ​ជាការជូនដំណេីរដែលមនុស្សគ្រប់គ្នាមិនចង់ជួប​ មិនចង់ពាល់​ តែមិនអាច​ជៀសផុត​ ។ តែអ្វីដែរឈឺចាប់នោះគឺ​សក់ស​ជូនដំណេីរសក់ខ្មៅ​ ។ សូមប្អូនទៅកាន់សុគតិភព​ គីម​ សែ​ ។

ជី ដេវីត

ចង់ឃើញឲ្យកាន់តែច្បាស់នៅទិដ្ឋភាពនៃការរៀបចំពិធីបុណ្យសពរបស់លោកគីម សែរ ប្រព្រឹត្តទៅយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ទិដ្ឋភាពបុណ្យសព
ទិដ្ឋភាពបុណ្យសព
ទិដ្ឋភាពបុណ្យសព
ទិដ្ឋភាពបុណ្យសព
ទិដ្ឋភាពបុណ្យសព
ទិដ្ឋភាពបុណ្យសព
ទិដ្ឋភាពបុណ្យសព
ទិដ្ឋភាពបុណ្យសព
ទិដ្ឋភាពបុណ្យសព
ទិដ្ឋភាពបុណ្យសព
ទេព បូព្រឹក្សងួន ចាន់ដេវីត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T