មិនធម្មតា! ណាសាចង់ដាក់តេឡេទស្សន៍មួយ នៅរណ្ដៅផ្នែកមួយចំហៀងទៀតនៃព្រះចន្ទ ដើម្បីសិក្សាកំណើតសកល

//s9.kh1.co/8d/8d64c6763a4a8804cab504262afeaba53d09cc97.jpg
បច្ចេកវិទ្យា

 ០៩-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តេឡេទស្សន៍នេះអាចគណនារលកវិទ្យុតាំងពីរាប់រយលានឆ្នាំមុន បន្ទាប់ពីបន្ទុះប៊ីកប៊ែងដែលបង្កើតបានជាចក្រវាលរបស់យើង

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រចង់បង្កើតតេឡេទស្សន៍វិទ្យុមួយ នៅផ្នែកមួយចំហៀងទៀតនៃឋានព្រះចន្ទ ដើម្បីជួយស្រាយអាថ៌កំបាំងជុំវិញការកកើតចក្រវាល។ ខណៈពេលដែលបេសកកម្មរបស់ណាសាមួយនេះ នៅមិនទាន់លេចចេញរូបរាងជាផ្លូវការ គំរូនៃតេឡេទស្សន៍ Lunar Crater Radio Telescope ឬក៏ LCRT ត្រូវបានអភិវឌ្ឍជាច្រើនឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គម្រោងនេះទើបទទួលបានកញ្ចប់ថវិកាចំនួន៥០០,០០០ដុល្លារ ដែលជួយជំរុញឲ្យចូលទៅកាន់ដំណាក់កាលទី២នៃកម្មវិធី Innovative Advanced Concepts របស់ទីភ្នាក់ងារអវកាសណាសា។ តេឡេទស្សន៍ឋានព្រះចន្ទមួយនេះអាចនឹងរួមបញ្ចូលជាមួយ រ៉ូបូតភ្ជាប់ខ្សែសំណាញ់លោហធាតុ នៅក្នុងរណ្ដៅមួយរបស់ព្រះចន្ទនៃផ្នែកមួយចំហៀងទៀត ដើម្បីបង្កើតតេឡេទស្សន៍វិទ្យុមួយ។

តេឡេទស្សន៍នេះអាចគណនារលកវិទ្យុតាំងពីរាប់រយលានឆ្នាំមុន បន្ទាប់ពីបន្ទុះប៊ីកប៊ែងដែលបង្កើតបានជាចក្រវាលរបស់យើង មុនពេលតារាផ្សេងៗចាប់កំណើត។ គម្រោងផ្សេងៗដូចជា LCRT ត្រូវបានជ្រើសរើសដោយកម្មវិធី កំឡុងពេលដំណាក់ត្រួតពិនិត្យដោយក្រុមអ្នកវិទ្យាសាស្ត្រនៃការវាយតម្លៃសំណើសម្រាប់បេសកកម្មនានា ដែលនឹងជួយឲ្យយើងយល់ដឹងកាន់តែច្រើន និងការរុករកទីអវកាស៕

Join us: https://t.me/khmerload

រូបតំណាងតេឡេទស្សន៍ក្នុងរណ្ដៅព្រះចន្ទ
រូបតំណាងតេឡេទស្សន៍ក្នុងរណ្ដៅព្រះចន្ទ
រូបគំរូផ្នែកខាងក្នុងនៃតេឡេទស្សន៍
រូបគំរូផ្នែកខាងក្នុងនៃតេឡេទស្សន៍
រ៉ូបូតនឹងជួយសាងសង់រណ្ដៅតេឡេទស្សន៍
រ៉ូបូតនឹងជួយសាងសង់រណ្ដៅតេឡេទស្សន៍
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T