តារាម៉ូដែលឆ្មា អាចរកប្រាក់ចំណូលម្ដងៗ បានដល់ខ្ទង់ពាន់ដុល្លារឲ្យម្ចាស់

//s9.kh1.co/be/be8f27d4ded6062e1d134e53fa92d8b92d256963.jpg
សង្គម

 ០៩-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ឆ្មាមួយក្បាល មានឈ្មោះថា Mao Mao អាយុ២ឆ្នាំ មកពីទីក្រុង Chongqing ប្រទេសចិន អាចរកប្រាក់ចំណូលឲ្យម្ចាស់របស់វា បានយ៉ាងច្រើនជារៀងរាល់ខែ។

ចិន៖ ឆ្មាមួយក្បាល មានឈ្មោះថា Mao Mao អាយុ២ឆ្នាំ មកពីទីក្រុង Chongqing ប្រទេសចិន អាចរកប្រាក់ចំណូលឲ្យម្ចាស់របស់វា បានយ៉ាងច្រើនជារៀងរាល់ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឆ្មាមួយក្បាលនេះ ជាប្រភេទពូជ British Shorthair និងបានក្លាយជាតារាម៉ូដែល ដោយចៃដន្យប៉ុណ្ណោះ។ ចំណែកម្ចាស់របស់វាវិញ មាននាមត្រកូលថា Zhang និងជាអ្នកធ្វើការខាងឧស្សាហកម្មរថយន្ដ ដែលដំបូងឡើយ មានការតាំងពិពណ៌រថយន្ដមួយ ហើយគាត់ក៏បានដាក់ឆ្មានេះ អង្គុយក្នុងរថយន្ដលេង។ ឃើញដូច្នេះ មហាជនជុំវិញនោះ បាននាំគ្នាផ្ដិតយករូបភាពនៃឆ្មាក្នុងរថយន្ដ និងយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដែលធ្វើឲ្យឆ្មាមានភាពល្បីល្បាញយ៉ាងឆាប់រហ័ស។ ក្រោយមក លោក Zhang ក៏បានសម្រេចចិត្តយកឆ្មារបស់ខ្លួនធ្វើជាតារាម៉ូដែលរថយន្ដតែម្ដង។

យ៉ាងណាមិញ សព្វថ្ងៃនេះ ឆ្មា Mao Mao ជាតារាម៉ូដែលសម្រាប់ការដាក់ពិពណ៌រថយន្ដនានា ហើយក្នុងមួយខែម្ចាស់របស់វាទទួលការងារតែបី ទៅបួនដងប៉ុណ្ណោះ ដែលក្នុងមួយដង បានប្រាក់ចំនួន៥,០០០យ័ន ទៅ១០,០០០យ័នឯណោះ (ប្រមាណ៧៧៧ដុល្លារអាមេរិក ទៅ ១,៥៥៥ដុល្លារអាមេរិក)៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

ឆ្មា Mao Mao
ឆ្មា Mao Mao
ឆ្មា Mao Mao
ឆ្មា Mao Mao
ឆ្មា Mao Mao
ឆ្មា Mao Mao
ឆ្មា Mao Mao
ឆ្មា Mao Mao
ឆ្មា Mao Mao
ឆ្មា Mao Mao

ប្រភព: odditycentral.com

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T