កំណាត់រ៉ុក្កែត២១តោនរបស់ចិន ដែលធ្លាក់ពីទីអវកាស ទីបំផុតរកឃើញនៅមហាសមុទ្រឥណ្ឌា

//s9.kh1.co/3c/3c8e5fad019e7a74d5574fccbd11f895b8cd4cc3.jpg
បច្ចេកវិទ្យា

 ០៩-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មានអ្នកតាមដានមិនតិចទេពីរឿងនេះ អីឡូវធ្លាក់បានសម្រេចហើយ សំណាងណាស់ចំសមុទ្រ

ចិន៖ ប្រទេសចិននិយាយថា កំណាត់រ៉ុក្កែតរបស់ខ្លួនដែលមានបញ្ហាហើយដាច់ចុះមកនោះ បានធ្លាក់នៅមហាសមុទ្រឥណ្ឌាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រ៉ុក្កែតដែលមានឈ្មោះថា Long March 5B ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌល Wenchang Space Launch Centre កាលពីថ្ងៃទី29 ខែមេសា ដើម្បីដឹកម៉ូឌុល Tianhe ដែលជាម៉ូឌុលដំបូងបង្អស់នៃស្ថានីយអវកាសនាពេលអនាគតរបស់ចិន ចូលទៅក្នុងតារាវិថី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា កំណាត់រ៉ុក្កែតបានចូលមកដល់ក្នុងបរិយាកាសម៉ោង 10:24 ព្រឹក (ម៉ោងនៅប៉េកាំង) ដោយតួខ្លួនរបស់វាភាគច្រើនត្រូវបានឆេះខ្ទេចខ្ទីខ្លះៗទៅហើយ។

ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា វាបានទៅធ្លាក់នៅភាគនិរតីនៃប្រទេសឥណ្ឌានិងស្រីលង្កា។

ខណៈដែលពេលវេលានៃការធ្លាក់ចុះមកត្រូវបានគេកំណត់យ៉ាងច្បាស់ ទីតាំងដែលវាធ្លាក់ចុះមកមិនបានកំណត់ច្បាស់នោះឡើយ រហូតទាល់តែនាទីចុងក្រោយដែលរ៉ុក្កែតនេះធ្លាក់ចុះមកទើបគេកំណត់បាន។

ការបាញ់រ៉ុក្កែតនេះគឺជាផ្នែកមួយនៃកម្មវិធីអវកាសរបស់ប្រទេសចិន ដោយទីក្រុងប៉េកាំងគ្រោងនឹងធ្វើការបាញ់បង្ហោះស្រដៀងគ្នានេះ10លើកទៀត ដើម្បីដឹកឧបករណ៍ទៅក្នុងតារាវិថី៕

Join us: https://t.me/khmerload

រ៉ុក្កែត Long March 5B
រ៉ុក្កែត Long March 5B
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T