ឃើញហើយអាណិត! ថ្ងៃទិវា​មាតាឆ្នាំនេះ អ៊ុន សុធា បានត្រឹមតែបង្ហោះរូបថតចាស់ៗរបស់ម្តាយនៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ

//s9.kh1.co/b6/b6beb953a8620c0102455da4a40bbd402b136386.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែងជើងចាស់ អ៊ុន សុធា វិញ ក្នុងឆ្នាំនេះវិញ គឺបានត្រឹមតែយករូបថតម្តាយមកសម្លឹក និងបង្ហោះរូបចាស់ៗទៅតាមហ្វេសប៊ុកប៉ុណ្ណោះ។

ភ្នំពេញ៖ នៅក្នុងថ្ងៃនេះជាថ្ងៃទិវាមាតា ដែលឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានធ្វើបង្ហោះរូបជាមួយនឹងអ្នកម្តាយស្ទើរតែគ្រប់ៗគ្នា រួមទាំងសិល្បៈករសិល្បៈការនីជាច្រើនដួងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកចំពោះតារាសម្តែងលោក អ៊ុន សុធា វិញ ក្នុងឆ្នាំនេះ គឺបានត្រឹមតែយករូបថតម្តាយមកមើល និងបង្ហោះទៅតាមហ្វេសប៊ុកប៉ុណ្ណោះ ដោយសារតែម្តាយលោកបានចែកឋានទៅហើយ បន្ថែមពីលើនេះ លោកក៏បានសរសេរជាសារខ្លីដែលបង្ហាញពីអារម្មណ៍ទៅកាន់ម្តាយថា៖

រីករាយ​ថ្ងៃ​របស់អ្នកម្តាយ​ នឹកណាស់
កូនបានត្រឹមមេីលរូបភាពម៉ែជាការចងចាំនឹងកុំអោយនឹកម៉ែតែ​ប៉ុណ្ណោះ​ ស្រលាញ់​ណាស់​ នឹកណាស់

អ៊ុន សុធា

ចំពោះរូបភាព និងអត្ថន័យខ្លឹមសារនៃសំណេររបស់តារាសម្តែងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តជាពន់ពេក និងអាណិតដល់លោកដែលទើបនឹងបាត់បង់ម្តាយជាទីស្រលាញ់ផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
ម្តាយរបស់ អ៊ុន សុធា (កាលនៅរស់)
ម្តាយរបស់ អ៊ុន សុធា (កាលនៅរស់)
ម្តាយរបស់ អ៊ុន សុធា (កាលនៅរស់)
ម្តាយរបស់ អ៊ុន សុធា (កាលនៅរស់)
អ៊ុន សុធា និងម្តាយលោក (កាលនៅរស់)
អ៊ុន សុធា និងម្តាយលោក (កាលនៅរស់)
អ៊ុន សុធា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T