សូម្បីតែនាយកប្រតិបត្តិក្រុមហ៊ុន Zoom ក៏និយាយថា លោកនឿយហត់ក្នុងការប្រជុំតាមអនឡាញផងដែរ

//s9.kh1.co/b1/b1dd62657948bafacd7eaad5e87ddd1f197857c8.jpg
បច្ចេកវិទ្យា

 ០៩-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

CEO ក៏ជាមនុស្សដែរ​ ឱ្យគ្នាធ្វើការសៅរ៏ អាទិត្យ ប្រជុំលិចកើតក៏គ្នាចេះហត់ដែរ!

បរទេស៖ ថាអីតែយើងបុគ្គលិកធម្មតា? សូម្បីតែស្ថាបនិកនៃក្រុមហ៊ុន Zoom ក៏បានសារភាពថា លោកធុញនឹងការប្រជុំអនឡាញជាហូរហែដែលធ្វើតាមសូហ្វវែររបស់ក្រុមហ៊ុនលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Eric Yuan អាយុ51ឆ្នាំ បានប្រាប់កាសែត Wall Street Journal ថា ខ្លាំងបំផុតក្នុងមួយថ្ងៃលោកធ្លាប់មានការប្រជុំដល់ទៅ19ដងជាប់ៗគ្នាឯណោះ។ លោកបាននិយាយថា៖ «ខ្ញុំនឿយហត់នឹងរឿងនេះណាស់។»

លោកក៏បន្តថា៖ «ខ្ញុំពិតជាជួបភាពនឿយហត់ពេលប្រជុំមែន។ ប៉ុន្តែខ្ញុំលែងមានការប្រជុំជាប់ៗគ្នាទៀតហើយ ដែលធ្វើឱ្យខ្ញុំមិនសូវហត់ដូចមុន។»

ក្រុមហ៊ុនរបស់លោក Yuan ដែលបានបង្កើតឡើងក្នុងឆ្នាំ2011 កាលពីមុនគឺមិនសូវមានគេស្គាល់ទេ តែក្រោយមកពេលដែលមនុស្សម្នានៅជុំវិញពិភពលោកចាប់ផ្តើមធ្វើការពីផ្ទះក្នុងអំឡុងពេលមានរោគរាតត្បាតនេះ​ ទើបកម្មវីធី Zoom មានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។

លោក Eric Yuan ជា CEO របស់ Zoom
លោក Eric Yuan ជា CEO របស់ Zoom

លោក Eric Yuan ឥឡូវនេះមានទ្រព្យសម្បត្តិ13.2ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes ដែលដាក់ឈ្មោះលោកនៅលេខរៀងទី133ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក។

យ៉ាងណាក្ដី ពេលនេះលោក Yuan ចង់អោយបុគ្គលិករបស់លោកត្រលប់ទៅប្រជុំជួបគ្នាផ្ទាល់ដូចលើកមុនវិញ ដោយនិយាយថាបុគ្គលិក Zoom នឹងត្រូវត្រលប់មកធ្វើការនៅការិយាល័យវិញយ៉ាងហោចណាស់ពីរថ្ងៃក្នុងមួយសប្តាហ៍៕

Join us: https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T