ដំណឹងល្អ! ទីបំផុតរដ្ឋាករទឹកស្វយ័តភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយ:ពេល៣ខែ ពីកម្មករ កម្មការនី និងសិស្ស និស្សិតនៅតំបន់ក្រហម

//s9.kh1.co/6b/6b61896cebfb2b83ad597daa8b122f5125b19b5a.jpg
សង្គម

 ០៩-ឧសភា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

អបអរសាទរទីបំផុតរដ្ឋាករទឹកស្វយ័តភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយ:ពេល៣ខែ សម្រាប់កម្មករ កម្មការនី និងសិស្ស និស្សិតនៅតំបន់ក្រហម

ភ្នំពេញ: តបនឹងយោងតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឱ្យរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្ដល់ការអនុគ្រោះថ្លៃទឹក ដល់ កម្មករ កម្មការិនី សិស្ស និស្សិត កំពុង ស្នាក់នៅក្នុងតំបន់បិទខ្ទប់ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋាន ផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅចំនួន ៨៧០ទីតាំង ដែលបានចុះបញ្ជីជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអាន សេចក្តីជូនដំណឹងដែលមានភ្ជាប់នៅផ្នែកខាងក្រោមនេះ÷

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សេចក្តីជូនដំណឹងរបស់រដ្ឋករទឹកស្វយ័ត
សេចក្តីជូនដំណឹងរបស់រដ្ឋករទឹកស្វយ័ត
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T