ក្រុមហ៊ុន foodpanda ផ្តល់ជូនដល់អ្នកដឹកជញ្ជូនស្ត្រីឆ្នើម ១០រូប នូវការសរសើរនៅក្នុងទិវាមាតា

//s9.kh1.co/37/37fb7a4d606893df95200c907284c25eeb3cc4cb.dsc09599
សង្គម

 ០៩-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្នុងថ្ងៃ ទិវាមាតាអន្តរជាតិជាថ្ងៃពិសេសសម្រាប់ស្រ្តីគ្រប់រូប! ក្រុមហ៊ុន foodpanda បានផ្តល់ជូនដល់អ្នកដឹកជញ្ជូនស្ត្រីឆ្នើម ១០រូប នូវការសរសើរនៅក្នុងទិវាមាតា

ភ្នំពេញ៖ ក្នុងថ្ងៃទិវាមាតាអន្តរជាតិ ត្រូវនឹងថ្ងៃអាទិត្យ ទី០៩ ឧសភា គឺជាថ្ងៃដែលមនុស្សជាច្រើនបង្ហាញការដឹងគុណចំពោះម្តាយដ៏អស្ចារ្យដែលខិតខំប្រឹងប្រែង តស៊ូដើម្បីគ្រួសារ ព្រមទាំងស្ត្រីគ្រប់រូបទូទាំងពិភពលោក។ អ្នកម្តាយគឺមានគុណមិនអាចកាត់ថ្លៃ មានការតស៊ូមោះមុត និងមានសមត្ថភាពអាចធ្វើអ្វីៗបានគ្រប់យ៉ាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១ឆ្នាំចុងក្រោយ យើងសង្កាត់ឃើញមានការកើនឡើងនូវចំនួនអ្នកដឹកជញ្ជូនស្ត្រីនៅក្នុងក្រុមហ៊ុន foodpanda ដោយសារកត្តាផ្សេងៗជាច្រើនដូចជា បញ្ហាសេដ្ឋកិច្ចដែលប៉ះពាល់ដោយកូវីដ១៩ ហើយក្នុងចំណោមមូលហេតុទាំងនោះអាចដោយសារការផ្តល់លក្ខខណ្ឌការងារសមប្រកបសម្រាប់ស្ត្រីដូចជា ម៉ោងពេលធ្វើការបត់បែនតាមពេលវេលាជាក់ស្តែងរបស់ពួកគេ ដែលចំណុចនេះ ពិតជាអំណោយផលខ្លាំងសម្រាប់ស្ត្រីដែលមានគ្រួសារហើយ នៅតែអាចធ្វើការងារសន្សំប្រាក់បាន ជួយសម្រួលបន្ទុកគ្រួសារ និងសេដ្ឋកិច្ចគ្រួសារឱ្យមានភាពនឹងធឹង ពីខាងក្រុមហ៊ុន foodpanda ផងដែរ។

អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 

ដើម្បីចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី ជាម្តាយ ជាបងស្រី ប្អូនស្រី នាថ្ងៃមាតានេះ។ ដូច្នោះហើយ foodpanda បានបង្កើតឲ្យមានកម្មវិធី “លើកទឹកចិត្តស្ត្រីឆ្នើម ដែលជាអ្នកដឹកជញ្ជូន ” ឬ “Female Rider Appreciation Day” ជាលើកដំបូង ដែលធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភានេះ ដើម្បីលើកទឹកចិត្តដល់អ្នកដឹកជញ្ជូនស្រ្តីដែលមានសមត្ថភាពជាងគេចំនួន ១០នាក់ ជាមួយនិងការផ្តល់ជូននូវ លិខិតបញ្ជាក់ពីការកោតសរសើរ ពីក្រុមហ៊ុន foodpanda។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានផ្ដល់ជូនកាដូលើកទឹកចិត្តជាច្រើនទៀតដល់ស្ត្រីឆ្នើមទាំង ១០រូប ដោយក្នុងម្នាក់ទទួលបាន (អង្គរ ២៥គីឡូ, មី ២កេស, ត្រីខ ២យួរ,ទឹកអាល់កុល, របាំងមុខ កាបូបក្រណាត់ foodpanda ។ ដើម្បីការពារខ្លួនយើង និងគ្រួសារពិតជាចាំបាច់ដែលគ្រប់គ្នាគួរតែបន្តនៅផ្ទះ កុំចេញក្រៅបើមិនចាំបាច់ និងត្រូវអនុវត្ត ៣កុំ និង ៣ការពារ ដោយអាចធ្វើការកុម្មង់អាហារ ភេសជ្ជៈ និងទំនិញគ្រប់ប្រភេទពី foodpanda ជាមួយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ លើសពីនេះទៅទៀត foodpanda បានគិតពីសុវត្ថិភាពជាចំបង ដោយប្រើប្រាស់នូវមុខងារការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយអាហារភេសជ្ជៈ នឹងដឹកជូនដល់មុខផ្ទះតែម្តង។

ពិសេសក្នុងសម្រាប់ខែឧសភានេះ foodpanda បានផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា ៖

  • ប្រើកូដ ‹‹ SAFE25 ›› ចាប់ពីម៉ោង 11:00ព្រឹក - 4:00ល្ងាច ដើម្បីទទួលបានការបញ្ចុះតម្លៃ 25% រហូតដល់ 2$ សម្រាប់ការកុម្ម៉ង់ចាប់ពី 6$ឡើងទៅ សម្រាប់អតិថិជនចាស់និងថ្មី។
  • Invite & Win ជាមួយ panda buddy ៖ ដើម្បីមានឱកាសឈ្នះ iPhone 12 Pro និងមានរង្វាន់ជាច្រើនផ្សេងៗទៀត ដោយគ្រាន់តែធ្វើការណែនាំកម្មវិធី foodpanda នេះទៅកាន់មិត្តរបស់អ្នកចំនួន 5នាក់ ឬច្រើនជាងនេះ 5 នាក់។

ជាការពិតណាស់! foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយ នៅលើទូរស័ព្ទដៃ ដែលមានការគាំទ្រ យ៉ាងច្រើន ក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូន រហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និង ការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។ ចឹងចាំអីទៀត ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ង់អាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនជាច្រើន។ អ្នកទាំងអស់គ្នាអាចតាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេកបុករបស់ foodpanda ៕

អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
អ្នកដឹកជញ្ជូនរបស់ foodpanda ដែលជាស្រ្តី 
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T