ដូចការសង្ស័យមែន! បុរសម្នាក់មកពីភ្នំពេញ ក្នុងគោលបំណងត្រលប់ចូលស្រុកបន្ទាយស្រី ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩

//s9.kh1.co/96/96ba7dad9ee1e5b410c521bbce08dfb04b7376b2.jpg
សង្គម

 ០៩-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បុរសវិជ្ជមានកូវីដ១៩ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩បន្ទាប់ពីចង់ត្រលប់ចូលស្រុកបន្ទាយស្រី

សៀមរាប: យោងតាមប្រភពព័ត៌មាន ពីគណនីហ្វេសប៊ុករបស់ឯកឧត្តម ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានធ្វើការបង្ហាញអត្តសញ្ញាណរបស់បុគ្គលវិជ្ជមានកូវីដ១៩ម្នាក់ មានឈ្មោះថា ទិត្យ ឡូ ដែលត្រូវជាមិត្តភក្តិរបស់ឈ្មោះ រ៉ូន រាន់ ត្រូវបានរកឃើញថាផ្ទុកវិជ្ជមានមេរោគកូវីដ១៩ដូចគ្នា បន្ទាប់ពី បានធ្វើដំណើររួមគ្នាពីភ្នំពេញមកកាន់ស្រុកបន្ទាយស្រី ដោយបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅក្នុងមណ្ឌលចត្តាឡីស័កឃុំព្រះដាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរសវិជ្ជមានកូវីដ១៩
បុរសវិជ្ជមានកូវីដ១៩

សូមបញ្ជាក់ផងដែរថា បុគ្គលឈ្មោះ រ៉ូន រាន់ត្រូវបានរកឃើញវិជ្ជមានមុនក្រោយពីមានរោគសញ្ញាសង្ស័យ ដែលជាហេតុធ្វើឱ្យក្រុមការងារបន្តបញ្ជូនឈ្មោះ ទិត្យ ឡូ ពីមណ្ឌលចត្តា ឡីស័កទៅយកសំណាកបន្ថែមទៀត និងទទួលបានលទ្ធផលវិជ្ជមានដូចគ្នានៅពេលនេះ។ យ៉ាងណាមិញ ករណីវិជ្ជមាន កូវីដ១៩ទាំងពីរករណីនេះ មិនមានពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងស្រុកបន្ទាយស្រីនោះទេ និងមិនមានអ្វីគួរឱ្យព្រួយបារម្ភពីការរាលដាលឆ្លងបន្តនៅក្នុងសហគមន៍ឡើយ លើកលែងតែចំពោះអ្នកដែលបានកំពុងធ្វើចត្តាឡីស័កទាំង១២នាក់នៅក្នុងមណ្ឌលជាមួយគ្នានឹងពួកគាត់ទាំងពីរនាក់ ដែលរដ្ឋបាលស្រុកបានសម្រេចបន្តចត្តាឡីស័កពួកគាត់ចំនួន១៤ថ្ងៃបន្តទៀត និងត្រូវបានយកសំណាកលើកទីមួយរួចរាល់ហើយដែរ។

បុរសវិជ្ជមានកូវីដ១៩
បុរសវិជ្ជមានកូវីដ១៩

សូមរំលឹកផងដែរថា ការចាត់វិធានការបានយ៉ាងទាន់ពេលវេលារបស់ឯកឧត្តមអភិបាលស្រុកបន្ទាយស្រីនេះ ត្រូវបានមហាជនពេញបណ្តាញហ្វេសប៊ុក សម្តែងនូវការគាំទ្រ និង កោតសរសើរចំពោះចំណាត់ការបានយ៉ាងទាន់សភាពការ ដែលមិនធ្វើឲ្យមានការបង្កហានិភ័យដល់ប្រជាពលរដ្ឋក្នុងសហគមន៍ព្រះដាក់៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

បុរសវិជ្ជមានកូវីដ១៩
បុរសវិជ្ជមានកូវីដ១៩
បុរសវិជ្ជមានកូវីដ១៩
បុរសវិជ្ជមានកូវីដ១៩
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T