ទីបំផុត! ពហុកីឡដ្ឋាន Azteca នៃប្រទេសម៉ិកស៊ីកូបានបើកទ្វារឱ្យអ្នកគាំទ្រអាចចូលរួមទស្សនាសាជាថ្មី

//s9.kh1.co/fa/faeeffd7ce0de452b01926504433d9e47d60cd27.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ពហុកីឡដ្ឋាន Azteca នៃប្រទេសម៉ិកស៊ីកូដែលទីជាតាំងសម្រាប់ការប្រកួតផ្តាច់វគ្គព្រ័ត្រ FIFA World Cup ឆ្នាំ ១៩៧០ និង ១៩៨៦ គ្រោងនឹងបើកឡើងវិញជាសាធារណៈបន្ទាប់ពីបានបិទអស់រយៈពេល ១៤ ខែដោយសារតែជំងឺកូវីដ-១៩

ម៉ិកស៊ីកូ៖ ពហុកីឡាដ្ឋាន Azteca នៃប្រទេសម៉ិកស៊ីកូដែលទីជាតាំងសម្រាប់ការប្រកួតផ្តាច់វគ្គព្រ័ត្រ FIFA World Cup ឆ្នាំ ១៩៧០ និង ១៩៨៦ គ្រោងនឹងបើកឡើងវិញជាសាធារណៈ បន្ទាប់ពីបានបិទអស់រយៈពេល ១៤ ខែដោយសារតែជំងឺកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីតាំងដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ៨៨,០០០ នាក់នឹងត្រូវរៀបចំការប្រកួតក្នុងព្រឹត្តិកាណ៍ Liga MX សម្រាប់វគ្គ ៨ ក្រុមចុងក្រោយដែលមានក្លិប Club America និងក្លិប Tijuana ប្រគួតតទល់នឹងគូប្រជែងរបស់ពួកគេដែលមិនទាន់បានកំណត់នៅឡើយនៅថ្ងៃទី ១៥ និង ១៦ ខែឧសភាខាមុខនេះ។

  កីឡាដ្ឋាន Azteca របស់ប្រទេសម៉ិកស៊ីកូ
  កីឡាដ្ឋាន Azteca របស់ប្រទេសម៉ិកស៊ីកូ

សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ពហុកីឡាដ្ឋានបាននិយាយថា “វាពិតជាមានសេចក្តីរីករាយជាខ្លាំងដែលយើងត្រូវបានបញ្ជាក់ពីរដ្ឋាភិបាលនៃទីក្រុងម៉ិកស៊ីកូថាភ្លើងចរាចរណ៍នៃជំងឺរាតត្បាតបានប្ដូរទៅជាពណ៌លឿងហើយ”។

លំដាប់លំដោយនៃព្រឹត្តិការណ៍នេះនឹងអនុញ្ញាតឱ្យយើងទទួលបានអ្នកគាំទ្រដ៏ច្រើនអស្ចារ្យពីការប្រគួតរវាងក្លិប Club America និងក្លិប Cruz Azul ជាថ្មីម្តងទៀតរបស់ពួកគេ។ យើងនឹងជួបគ្នានៅសប្តាហ៍ក្រោយជាមួយសេចក្ដីសម្រេចរបស់អាជ្ញាធរលើជំហានបន្ទាប់ដើម្បីអនុវត្តការបើកកីឡាដ្ឋានសាជាថ្មីម្តងទៀត។

  កីឡាដ្ឋាន Azteca របស់ប្រទេសម៉ិកស៊ីកូ
  កីឡាដ្ឋាន Azteca របស់ប្រទេសម៉ិកស៊ីកូ

កីឡាដ្ឋាន Azteca ដែលធ្លាប់បានរៀបចំការប្រកួតបាល់ទាត់នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ១៩៦៨ បានធ្វើឲ្យអ្នកគាំទ្រខកខានមិនបានចូលរួមទស្សនាការប្រកួតនៅឯកីឡដ្ឋានមួយនេះចាប់តាំងពីថ្ងៃទី ៧ ខែមីនាឆ្នាំមុន៕

  កីឡាដ្ឋាន Azteca របស់ប្រទេសម៉ិកស៊ីកូ
  កីឡាដ្ឋាន Azteca របស់ប្រទេសម៉ិកស៊ីកូ
  កីឡាដ្ឋាន Azteca របស់ប្រទេសម៉ិកស៊ីកូ
  កីឡាដ្ឋាន Azteca របស់ប្រទេសម៉ិកស៊ីកូ

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T