ហេតុតែគេជា Best Friends goal ! តារាស្រីល្បីៗទាំងនេះចងមិត្តភាពជាមួយគ្នាជាង ១០ ឆ្នាំមកហើយ

//s9.kh1.co/20/20ec9f4a7cccda0cf15c89222677c327961314da.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

ហេតុតែគេជា Best Friends goal ! តារាស្រីល្បីៗទាំង ៦ នេះចងមិត្តភាពគ្នាជាង ១០ ឆ្នាំមកហើយ

ថៃ៖ បើនិយាយពីឈ្មោះតារាសម្តែងស្រីៗចំនួន ៦ រូបខាងក្រោមនេះ ប្រិយមិត្តទាំងអស់គ្នាពិសេសអ្នកចូលចិត្តវិស័យកម្សាន្តថៃប្រាកដជាបានស្គាល់រួចមកហើយ តាមរយៈការសម្តែងនៅក្នុងភាពយន្តភាគល្បីៗជាច្រើនកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺតារាស្រីៗទាំង ៦ រូបនេះគឺជាមិត្តភក្តិល្អ មានភាពស្និទ្ធស្នាលខ្លាំង ដែលសាងមិត្តភាពជាមួយគ្នាប្រមាណជាង ១០ ឆ្នាំមកហើយបន្ទាប់ពីពួកគេបានធ្វើការរួមគ្នា។

តើតារាស្រីទាំង ៦ រូបខាងក្រោមនេះជាអ្នកណា?

១. Kimmy Kimberley និង Yaya Urassaya

Kimberley និង Yaya បានរួមការងារជាមួយគ្នាកាលពី ១០ ឆ្នាំមុន បន្ទាប់ពីតារាស្រីទាំងពីរនេះសម្តែងរួមគ្នានៅក្នុងភាពយន្តភាគ «4 Huajai Haeng Khon Kao»។ មិនតែប៉ុណ្ណោះ Kimberley បាននិយាយថា រវាងនាងនិង Yaya គឺជាមិត្តដែលយល់ចិត្តគ្នា និងមានចិត្តដូចគ្នាថែមទៀតផង។

Kimmy Kimberley និង Yaya Urassaya
Kimmy Kimberley និង Yaya Urassaya

២. Nat Myria និង Anne Thongprasom

សម្រាប់ Nat Myria និង Anne Thongprasom ជាមិត្តភក្តិដែលរាប់អានគ្នាជាង ២០ ឆ្នាំមកហើយ ចាប់តាំងពីតារាស្រីទាំងពីរប្រឡូកក្នុងវិស័យកម្សាន្តថៃដំបូង។

Nat Myria និង Anne Thongprasom
Nat Myria និង Anne Thongprasom

៣. Aum Patchrapa និង May Fuangarom

ដោយឡែកសម្រាប់កំពូលតារាសម្តែងស្រី Aum Patchrapa និង May Fuangarom ក៏ជាមិត្តភក្តិសិល្បៈដ៏ស្និទ្ធស្នាលគ្នាប្រមាណ ១០ ឆ្នាំមកហើយ។ ហើយជារឿយៗតារាស្រីទាំងពីរនេះតែងតែដឹកដៃគ្នាទៅដើរលេងលំហែកាយយ៉ាងសប្បាយរីករាយថែមទៀតផង៕

Aum Patchrapa និង May Fuangarom
Aum Patchrapa និង May Fuangarom
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T