ទប់លែងជាប់ហើយ! ឥណ្ឌា កត់ត្រាករណីស្លាប់ដោយសារកូវីដ-១៩ ច្រើនបំផុតជាលើកដំបូង ក្នុងមួយថ្ងៃ

//s9.kh1.co/a7/a7835fc90124364796711569667234e4b22e90fb.jpg
សង្គម

 ០៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋាភិបាលឥណ្ឌាបានប្រកាសថាមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ច្រើនបំផុតជាលើកដំបូង ក្នុងមួយថ្ងៃ។

ឥណ្ឌា៖ នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋាភិបាលឥណ្ឌាបានប្រកាសថាមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ រហូតដល់ទៅ ៤,១៨៧នាក់ ជាតួលេខខ្ពស់បំផុតក្នុងមួយថ្ងៃលើកដំបូងចាប់តាំងពីវីរុសរាលត្បាតមក ដែលបាននាំឲ្យចំនួនសរុបកើនដល់ ​២៣៨,២៧០នាក់ ខណៈករណីឆ្លងថ្មីមានចំនួន ៤០១,០៧៨នាក់ ធ្វើឲ្យចំនួនសរុបកើនឡើងដល់ជិត ២១.៩លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា ការផ្ទុះឡើងរលកទី២នេះ បានធ្វើឲ្យទីក្រុងធំៗ និងទីជនបទជាច្រើនរបស់ប្រទេសឥណ្ឌា រងគ្រោះយ៉ាងខ្លាំង ពោលគឺបានធ្វើឲ្យមានការខ្វះខាតសម្ភារៈប្រើប្រាស់ និងសម្ភារៈវេជ្ជសាស្ដ្រដូចជា មន្ទីរពេទ្យ គ្រែពេទ្យ អុកស៊ីសែន និងសូម្បីតែកន្លែងបូជា ជាដើម។ ហើយបច្ចុប្បន្ននេះដែរ បានធ្វើឲ្យរដ្ឋមួយចំនួន ដូចជារដ្ឋ Karnataka និង Bengaluru បានសម្រេចបិទខ្ទប់រយៈពេល២ស​ប្ដាហ៍ ដើម្បីទប់ស្កាត់ការីករាលដាននៃជំងឺដ៏កាចសាហាវនេះ។

https://s9.kh1.co/__image/w=650,h=433,q=100/da/dac23c730edc944f569c456d12920bed4ba3331e.jpg

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

  ប្រភព៖ CNA

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T