កីឡាករ Thauvin នឹងទៅចូលរួមជាមួយក្លិប Tigres របស់ប្រទេសម៉ិកស៊ិកនៅខែកក្កដាខាងមុខនេះ

//s9.kh1.co/bd/bd67ee3a43e55c09c4275161fc4992ec6a418700.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

លឹបនៅម៉ិចស៊ិកបាននិយាយនៅថ្ងៃសុក្រនេះថាម្ចាស់ជើងឯកបាល់ទាត់ពិភពលោកបារាំងកីឡាករ Florian Thauvin បានឈានដល់កិច្ចព្រមព្រៀងដើម្បីចូលរួមជាមួយក្លិប Tigres UANL តាមរយៈការផ្ទេរដោយឥតគិតថ្លៃ

ម៉ិចស៊ិក៖ ក្លឹបនៅម៉ិចស៊ិកបាននិយាយនៅថ្ងៃសុក្រនេះថាម្ចាស់ជើងឯកបាល់ទាត់ពិភពលោកបារាំងកីឡាករ Florian Thauvin បានឈានដល់កិច្ចព្រមព្រៀងដើម្បីចូលរួមជាមួយក្លិប Tigres UANL តាមរយៈការផ្ទេរដោយឥតគិតថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់គាត់នៅខែកក្កដាបន្ទាប់ពីកុងត្រារបស់គាត់ជាមួយក្លិប Marseille បានផុត។

  កីឡាករ Florian Thauvin
  កីឡាករ Florian Thauvin

ក្លិបនៅក្របខណ្ឌ Liga MX បានបង្ហោះលើបណ្តាញសង្គមរួមជាមួយវីដេអូខ្លីនៃការបង្ហាញពីអាជីពរបស់ស្លាបរូបនេះថា “សូមស្វាគមន៍កីឡាករ Florian Thauvin មកកាន់ក្លិប Tigres” ។

ការផ្លាស់ប្តូរនេះនឹងនាំឲ្យកីឡាករ Thauvin អាចសហការជាមួយអតីតមិត្តរួមក្លិប Marseille របស់គេកីឡាករ Andre-Pierre Gignac ដែលរកបាន ១៤៩ គ្រាប់ក្នុង ២៦០ ប្រកួតសម្រាប់ក្លិប Tigres ចាប់តាំងពីឆ្នាំ ២០១៥ ។

  កីឡាករ Florian Thauvin
  កីឡាករ Florian Thauvin

កីឡាករ Thauvin ធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិបារាំងចំនួន ១០ លើកនិងបានលេងមួយប្រកួតក្នុងអំឡុងយុទ្ធនាការព្រឹត្តិកាណ៍ FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី។ ហើយក្លិបដែលកីឡាកររូបនេះធ្លាប់បានប្រកបអាជីពជាមួយរួមមានក្លិប Grenoble, Bastia និងក្លិប Newcastle United ផងដែរ៕

  កីឡាករ Florian Thauvin
  កីឡាករ Florian Thauvin

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T