អីយ៉ាស់! កីឡាករ Liverpool រូបនេះទំនងជាចង់ផ្ទេរទៅ Bayern Munich

//s9.kh1.co/0a/0a0fb683c3ae7a63a5e788b6893409bab7c81d46.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ភ្នាក់ងារខ្សែបម្រើរបស់ Liverpool រូបនេះបង្ហើបថានឹងបើកទទួលយកសំណើពី Bayern Munich

អង់គ្លេស៖ ខ្សែបម្រើ Georginio Wijnaldum នឹងអស់កុងត្រាជាមួយក្លិបហង្សក្រហម Liverpool នៅចុងបញ្ចប់រដូវកាលនេះហើយ ខណៈដែលកន្លងមកក្លិបព្យាយាមស្នើកុងត្រាថ្មីដល់រូបគេ ប៉ុន្តែ កីឡាករសញ្ជាតិ ហូឡង់ រូបនេះទំនងជាមិនចង់ស្នាក់នៅទឹកដី Anfield ទៀតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum

ឥលូវនេះស្រាប់តែលេចឮព័ត៌មានថា Wijnaldum ចង់ផ្ទេរទៅក្លិប Bayern Munich ដោយភ្នាក់ងាររបស់គេគឺលោក Humphry Nijman ជាអ្នកបង្ហើបដោយផ្ទាល់។

ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum

លោក Nijman បានប្រាប់ សារព័ត៌មាន Sport1 ថា៖

Wijnaldum នឹងចាកចេញដោយគ្មានតម្លៃខ្លួន ដូច្នេះពួកយើងនឹងបើកទ្វារទទួលស្តាប់សំណើក្លិបទាំងអស់។ FC Bayern គឺជាក្លិបដ៏ល្អមួយ បើសិនអ្នកចង់ចរចាជាមួយពួកយើងគឺអាចដាក់សំណើមកបាន។

លោក Humphry Nijman
ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum

គួរបញ្ជាក់ផងដែរថា Barcelona គឺជាក្លិបមួយដែលលេចឮព័ត៌មានថាចង់ផ្ទេរយក Georginio Wijnaldum ដោយសារលោកគ្រូបង្វឹក Ronald Koeman ធ្លាប់រួមការងារជាមួយគេនៅក្រុមជម្រើសជាតិហូឡង់ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា ថ្នាក់ដឹកនាំរបស់ Barcelona គិតយ៉ាងណាព្រោះពេលនេះស្ថានភាពហិរញ្ញវត្ថុក្លិបមិនសូវល្អ អាចនឹងគ្មានលទ្ធផលបង់ថ្លៃឈ្នួលទៅកីឡាករ៕

ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T