Chaeryeong ក្រុម ITZY បង្ហាញពីចំណាប់អារម្មណ៍ទៅកាន់ Girls' Generation ក្នុងកម្មវិធីមួយ

//s9.kh1.co/d0/d096ec46207dea18f291ae9fc7bbf9c04ff3d843.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

Chaeryeong ក្រុម ITZY បង្ហាញពីចំណាប់អារម្មណ៍ទៅកាន់ Girls' Generation ក្នុងកម្មវិធីមួយ

កូរ៉េខាងត្បូង៖ Chaeryeong ដែលជាសមាជិករបស់ក្រុមនារី ITZY នៃផលិតកម្ម JYP បាននិយាយទាក់ទងនឹងសិស្សច្បងរបស់ខ្លួន (Girls' Generation) នៅក្នុងកម្មវិធីមួយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chaeryeong
Chaeryeong

បន្ទាប់ពីការវិលត្រឡប់មកវិញរបស់ ITZY ជាមួយនឹងអាល់ប៊ុមថ្មី "Guess who" ដែលពួកគេកំពុងតែផ្សព្វផ្សាយបទចម្រៀង "Mafia in the morning" យ៉ាងមមាញឹកនៅឆាកតន្ត្រីកូរ៉េ ក៏ដូចជាកម្មវិធីផ្សេងៗ។  

ក្នុងនោះផងដែរ ITZY ក៏ត្រូវបានគេអញ្ជើញជាភ្ញៀវកិត្តយសនៅក្នុងកម្មវិធីកិច្ចសម្ភាសន៍មួយរបស់ "Billboard" ដោយពួកគេត្រូវបាន គេសួរសំនួរចំនួន២០ សំណួរផងដែរ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងនោះគឺសមាជិកម្នាក់ Chaeryeong បាននិយាយទាក់ទងនឹងក្រុម Girls' Generation ដោយនាងបាននិយាយថា÷ 

ខ្ញុំស្រលាញ់តារាជាច្រើន ហើយក្នុងនោះក៏មានរាមច្បង Girls' Generation ផងដែរ ហើយខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលមានឱកាសបានជួបពួកវាគាត់ផ្ទាល់បន្ទាប់ពីក្រុម ITZY បានលេចមុខ។ Chaeryeong ក៏បានបញ្ជាក់ផងដែរថា នាងពិតជាចង់ចូលរួមទស្សនាការប្រគុំតន្ត្រីរបស់ Girls' Generation ខ្លាំងណាស់៕

Girls' Generation
Girls' Generation

ប្រភពBillboard

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T