មុនប៉ះ Juventus កីឡាកររបស់ AC Milan រូបនេះ បានលើកសរសើរ Ronaldo ពេញៗមាត់ថា...

//s9.kh1.co/c8/c8d1e50cfc111affa3c21868432f7fff83e49376.jpeg
កីទ្បា

 ០៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Simon Kjaer ថារីករាយណាស់ ដែលបានលេងទល់នឹង Ronaldo

អ៊ីតាលី៖ មុនជំនួបទល់នឹងក្រុមសេះបង្កង់ Juventus ដែលជាជំនួបសំខាន់  ខ្សែការពារក្រុម AC Milan កីឡាករ Simon Kjaer បានលើកឡើងថា ខ្លួនពិតជារីករាយណាស់ ក្នុងការលេងតទល់នឹងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=447,q=100/94/944c9790a89bcc1899d030175e4aa1f1270e6b1b.jpeg

បើទោះជាលើទីលាន ជាគូប្រកួតគ្នាមែន ប៉ុន្តែ Kmart ពិតជាមានការគោរពចំពោះ Ronaldo ដោយរូបគេ បានលើកសរសើរ ម្ចាស់ពានបាល់មាស Ballon d’Or ៥សម័យរូបនេះ មិនដាច់ពីមាត់ថា៖

ខ្ញុំតែងតែរីករាយក្នុងការលេងតទល់នឹងគាត់។ ចាប់តាំងពីលើកដំបូង ១១ ឬ ១២ ឆ្នាំកន្លងមក។ គាត់បានផ្លាស់ប្តូរច្រើនបើប្រៀបធៀបទៅនឹងពេលមុន ប៉ុន្តែគាត់តែងតែជា ជើងឯកសម្រាប់ខ្ញុំ មិនចាំបាច់ពិភាក្សាទេ។ គាត់រស់នៅដើម្បីរកគ្រាប់បាល់។ ប្រសិនបើលេង៩០នាទី គាត់នឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីស៊ុតបញ្ចូលទី ហើយទាំងនេះជាមូលហេតុ ដែលគាត់តែងតែឈរនៅចំណុចកំពូលនៃ បាល់ទាត់ក្នុងរយៈពេល ១០ ទៅ ១៥ ឆ្នាំចុងក្រោយនេះ។

កីឡាករ Simon Kjaer
https://s9.kh1.co/__image/w=400,h=500,q=100/99/99d00d79196ecd13b6c259e7a5c7473d0f5d23d9.jpeg

គួរបញ្ជាក់ដែរថា Juventus នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួន តទល់នឹងក្រុម AC Milan នារាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទខាងមុខនេះ វេលាម៉ោង១:៤៥នាទីរំលងអធ្រាត្រ ខណៈជំនួបនេះអាចរាប់បានថា ជាជំនួបសំខាន់ដើម្បីឲ្យក្រុមទាំង២រក្សាកៅអីក្នុងចំណាត់ថ្នាក់ កំពូលតារាងទាំង៤ (top 4)៕

ប្រភព៖AF

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T