Man UTD ព្រមលក់អត់? Roma ចង់ទិញយកកូនក្រុមរបស់លោកគ្រូ Solskjaer រូបនេះ

//s9.kh1.co/7e/7e62bdaaf97b4d05c22d8981820da2e75055b7d6.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Roma ចាប់ចិត្តចង់ទិញយកខ្សែបម្រើ Man UTD ម្នាក់

អ៊ីតាលី៖ ក្លិប Roma ដែលបានតែងតាំងលោកគ្រូបង្វឹក Jose Mourinho ជាគ្រូបង្វឹកផ្លូវការចាប់ពីរដូវកាលក្រោយនេះ កំពុងចង់ទិញយក ខ្សែបម្រើ Donny van de Beek ដែលបច្ចុប្បន្នលេងឲ្យក្លិបបិសាចក្រហម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

សារព័ត៌មាន Calcio Mercato បានបង្ហើបឲ្យដឹងថា de Beek ជាគោលដៅទីមួយដែល Roma គ្រោងនឹងទិញយកក្រោមការដឹកនាំរបស់លោកគ្រូ Mourinho ហើយអាចនឹងយក Nicolo Zaniola មកធ្វើជាផ្នែកមួយនៃការដោះដូរជាមួយ Manchester Unuted ផងដែរ។

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

Donny van de Beek ក្លាយជាកីឡាករដែលត្រូវលោកគ្រូបង្វឹក Ole Gunnar Solskjaer មើលរំលងដោយភាគច្រើនគេចំណាយពេលអង្គុយកៅអីបម្រុង និងកម្របានជាប់ជម្រើស១១នាក់ដំបូង ដោយមកទល់ពេលនេះហើយគេរកបានតែ១គ្រាប់គត់។

លោកគ្រូបង្វឹក Ole Gunnar Solskjaer និង ខ្សែបម្រើ Donny van de Beek
លោកគ្រូបង្វឹក Ole Gunnar Solskjaer និង ខ្សែបម្រើ Donny van de Beek

កុងត្រារបស់កីឡាករសញ្ជាតិហូឡង់រូបនេះនឹងអស់សុពុលភាពៅឆ្នាំ២០២៥ឯណោះ ខណៈដែលមានពាក្យចចាមអារ៉ាមថា Man UTD គ្មានគម្រោងចង់លក់ កីឡាករវ័យ២៤ឆ្នាំរូបនេះឡើយទើបវាជារឿងពិបាកមួយសម្រាប់ Roma ៕

ខ្សែបម្រើ Donny van de Beek
ខ្សែបម្រើ Donny van de Beek

ប្រភពcaughtoffside

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T