លោក Ryan Mason ថាលោកមិនទាន់បាននិយាយរឿងមួយនេះជាមួយប្រធានក្លិប Tottenham នោះទេ

//s9.kh1.co/a2/a2316cf2745cd320c51b96914f2e638988a48e98.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

លោក Ryan Mason ថាលោកមិនទាន់បាននិយាយរឿងមួយនេះជាមួយប្រធានក្លិប Tottenham នោះទេ

បរទេស៖ អ្នកចាត់ការរបស់មាន់ខ្នាយមាស Tottenham Hotspur លោក Ryan Mason បាននិយាយថា លោកមិនទាន់បាននិយាយជាមួយប្រធានក្លឹប លោក Daniel Levy ទាក់ទងអំពីការងាររយៈពេលវែងរបស់លោកក្នុងនាមជាអ្នកចាត់ការ Tottenham នៅឡើយទេ។ លោក Ryan Mason បាននិយាយថា លោកមានទំនាក់ទំនងដ៏ល្អជាមួយប្រធានក្លឹប ហើយលោកក៏បានថ្លែងអំណរគុណដល់លោក Daniel Levy ដែលផ្ដល់ឧកាសឲ្យលោកដឹកនាំក្លឹបផងដែរ ក៏ប៉ុន្តែលោកបានប្រាប់ថា លោកមិនទាន់បាននិយាយអំពីអនាគតរបស់លោកនៅ Spurs នៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ryan Mason
លោក Ryan Mason

លោកបន្តទៀតថា លោកជាមួយនិងប្រធានក្លឹបមិនទាន់បាននិយាយអ្វីផ្សេងក្រៅពីរឿងប្រកួតដែលនៅសេសសល់ឡើយ។ លោកក៏បានបញ្ជាក់ដែរថា នៅពេលនេះលោកគ្រាន់តែចង់ផ្ដោតទៅលើការប្រកួតប៉ុណ្ណោះ មិនទាន់ចង់គិតពីរឿងអ្វីផ្សេងឡើយ៕

លោក Ryan Mason
លោក Ryan Mason
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T