នារីអាយុថ្លៃម្នាក់ ពោលទាំងអួលដើមករៀបរាប់ថា អ្នកកើតកូវីដពេទ្យទៅយក ឯខ្លួនឈឺដើររកពេទ្យទម្រាំបានចូលព្យាបាល ប៊ិះស្លាប់ព្រោះតែមូលហេតុនេះ

//s9.kh1.co/5e/5ed48978f04c7e8e2e920ed2e7873244737c439f.jpg
សង្គម

 ០៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្ត្រីម្នាក់ ពោលទាំងអួតដើមករៀបរាប់ថា ខ្លួនឈឺប៊ិះស្លាប់ព្រោះតែមូលហេតុនេះ

សង្គម៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ មាននារីម្នាក់ ធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ តាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន មានឈ្មោះថា Duong Pkay បានរៀបរាប់ទាំងអួលដើមកដូច្នេះថា៖ នាងមានជំងឺជាទម្ងន់ ដោយមានអាការៈខ្យល់អត់បានគេង២ ថ្ងៃ អស់កម្លាំងញ័រខ្លួន ពិបាកដកដង្ហើមភ្លាមៗ ប្រហែលរយៈពេល២ម៉ោង ហើយសម្រចចិត្តទៅរកពេទ្យដើម្បីព្យាបាល តែលទ្ធផលបានត្រឹមតែខកចិត្តនឹងប៊ិះនឹងស្លាប់ទៀតផង​ ពេលដំបូងនាងចូលទៅពេទ្យរដ្ឋ ថាមានអ្នកជំងឺពេញ ចូលពេទ្យឯកជនថា ស្អែកទើបបើកទទួលព្យាបាល តែអ្វីដែលនាងបាននៅពេលនោះ គឺខ្យល់អុកស៊ីសែន។ នាងបានបន្តពេទ្យឯកជនបន្តទៀត តែចម្លើយគឺស្អែកទើប តែជាសំណាងល្អ ចុងក្រោយ នារីរូបនេះ បានជួបពេទ្យ នៅផ្លូវ២៧១ ផ្ទះលេខ២០៦ សង្កាត់ផ្សារដើមថ្កូវ ដែលមានឈ្មោះថា ហេង ប្រិយ ដែលបានផ្តល់ជីវិតថ្មីដល់នារីរូបនេះម្តងទៀត ហើយតម្លៃក៏ធូរថ្លៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នារីមានគណនីហ្វេសប៊ុកឈ្មោះ Duong Pkay បានរៀបរាប់រឿងរ៉ាវដំណើរដើមទងទាំងស្រុងដូច្នេះថា៖

សូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នាផងកុំអោយជួបដូចខ្ញុំ កេីតជំងឺកូវីដមានពេទ្យមកយកដល់ផ្ទះមេីលថែរក្សាអ្នកជំងឺជាសះស្បេីយតែបេីឈឺជំងឺផ្សេងខុសពីកូវិតគឺដឹងតែស្លាប់ហេីយពេទ្យអត់ទទួលទេ ខ្ញុំ​ខ្យល់​អត់បានគេង2ថ្ងៃ​អស់​កំលាំង​ញ័រ​ខ្លួន​ពិបាកដក​ដង្ហើម​ភ្លាម​ៗខ្ញុំក៏កោសខ្យល់ប្រហែល2ម៉ោងនៅតែមិនធូរ​ក៍ដាច់ចិត្តទៅរកពេទ្យដេីម្បីព្យាបាលតែលទ្ធផលទទួលបានគឺជាការខកចិត្តហេីយប៊ិះនឹងត្រូវអស់ជីវិតដោយមិនមានឱកាសមកចែករំលែកប្រាប់ដល់បងប្អូនដឹងទេ ដំបូង​ចូល​ពេទ្យ​រដ្ឋ​ពេទ្យ​មិនទទួលថាអ្នកជំងឺពេញហេីយទោះខ្ញុំសុំអង្វរយ៉ាងណាក៏មិនព្រម ខ្ញុំ​សុំតែខ្យល់អុកសុីហ្សែនដេីម្បីរស់ក៏មិនអោយគឺនិយាយតែមួយម៉ាត់ថាមិនទទួលទៅរកពេទ្យផ្សេងទៅ ខ្ញុំ​ក៏​ចេញ​ហេីយ​បន្តទៅរកពេទ្យឯកជនហេីយពេទ្យប្រាប់ថាមិនបេីកព្យាបាលទេស្អែកបានបេីកទាំងដែរនៅក្នុងពេទ្យបេីកភ្លេីងឡេីងភ្លឺហេីយនៅខាងមុខពេទ្យមានឡាន4.5គ្រឿង​ទៀត​ខ្ញុំ​ក៏​ចេញ​ទៅ​រកពេទ្យនៅម្តុំក្បាលថ្នល់ទៀតតែលទ្ធផលគឺនៅតែពេទ្យមិនទទួលខ្ញុំលេីសដៃសំពះសុំអោយជួយព្រោះទ្រាំទៀតលែងបានហេីយក៏ពេទ្យមិនព្រមហេីយនិយាយថាបេីយកថ្នាំទៅលេបបានតែបេីចូលព្យាបាលគឺអត់បានទេ សួរថាអោយខ្ញុំលេបថ្នាំមិច? 

នាងបន្តទៀតថា៖

បេីដង្ហេីមខ្ញុំដកលែងចង់បានហេីយនឹងដៃជេីងក៏ស្ពឹកលែងដឹងមុខមាត់នឹងខ្លួនស្លេកលែងមានឈាមតេីត្រូវលេបថ្នាំកេីតដែរ? ខ្ញុំ​ក៏​ចេញ​រកពេទ្យបន្តហេីយនៅតែពេទ្យនិយាយដដែលគឺមិនទទួលហេីយដេញចេញទៀត ចុងក្រោយ​ខ្ញុំ​បាន​ទៅ​ដល់​ពេទ្យមួយនៅផ្លូវ271គាត់​ព្រម​ទទួល​ព្យាបាល​ គាត់​មិន​ខ្វល់​ថា​ខ្ញុំ​មកពីដំបន់ណាឬមានជំងឺអ្វី គាត់​ដាក់​អុកស៊ីហ្សែន​នឹងមេីលឈាមខ្ញុំត្រឹមត្រូវតែអ្វីដែរនឹកស្មានមិនដល់គឺដាច់ភ្លេីងទៀត ខ្ញុំ​គិត​ថា​ជីវិត​ខ្ញុំ​ប្រហែល​ចប់ត្រឹមពេលនឹងហេីយ បេះដូង​ចាប់ផ្តើម​លែងចង់ដេីរអារម្មណ៍ក៏រេីរវាយតែខំប្រាប់ខ្លួនឯងថាមិនអីទេត្រូវតែស៊ូអោយបានទោះសល់ដង្ហេីមចុងក្រោយក៏ត្រូវតែទ្រាំទុកលំបាកជាច្រេីនខ្ញុំនៅអាចឆ្លងផុតចុះហេតុអីបាននេះខ្ញុំឆ្លងមិនផុតទីបំផុតភ្លេីងក៏ភ្លឺវិញជីវិតខ្ញុំក៏ឆ្លងផុតមកដល់ពេលនេះ ផ្តាំទៅមនុស្សទាំងអស់គ្នាត្រូវសាងអំពេីល្អទោះមានរឿងអ្វីកេីតឡេីងក៏យេីងអាចឆ្លងផុតដែរ ហេីយ​ក៏អគុណបងៗដែរជួយមេីលថែនឹងតស៊ូជូនខ្ញុំរកពេទ្យដេីម្បីព្យាបាលអោយជា អគុណ​ដល់​ពេទ្យ​នៅផ្លូវ271ផ្ទះ​លេខ​206សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ដែរ​មានឈ្មោះ​ថា(ហេង​ ប្រិយ​)ដែរផ្តល់ជីវិតថ្មីមកអោយខ្ញុំវិញម្តងទៀត ហេីយ​ថ្លៃ​ព្យាបាល​ក៏មិនយកថ្លៃ។

នារីដែលឆ្លងផុតផ្លូវមច្ចរាជ
នារីដែលឆ្លងផុតផ្លូវមច្ចរាជ
នារីដែលឆ្លងផុតផ្លូវមច្ចុរាជ
នារីដែលឆ្លងផុតផ្លូវមច្ចុរាជ
នារីដែលឆ្លងផុតផ្លូវមច្ចុរាជ
នារីដែលឆ្លងផុតផ្លូវមច្ចុរាជ
នារីដែលឆ្លងផុតផ្លូវមច្ចុរាជ
នារីដែលឆ្លងផុតផ្លូវមច្ចុរាជ
នារីដែលឆ្លងផុតផ្លូវមច្ចរាជ
នារីដែលឆ្លងផុតផ្លូវមច្ចរាជ
សាររបស់នារីជាអ្នកជំងឺ
សាររបស់នារីជាអ្នកជំងឺ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T