ក្រសួងការងារ ចេញសេចក្ដីជូនដំណឹង ស្ដីពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករ

//s9.kh1.co/55/5594562075a7db8b5c9e5471742dd7a8c1673645.jpg
សង្គម

 ០៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្ដីពីការចូលធ្វើការឡើងវិញ និងបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាសដែលទើបដំណើរការឡើងវិញក្រោយការបញ្ចប់វិធានការបិទខ្ទប់។

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចូលធ្វើការឡើងវិញ និងបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាសដែលទើបដំណើរការឡើងវិញក្រោយការបញ្ចប់វិធានការបិទខ្ទប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្រសួងសូមជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដែលស្ថិតនៅក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយបើកដំណើរការសកម្មភាពអាជីវកម្ម ផលិតកម្មឡើងវិញថា នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។

បន្ថែមពីនេះ ការបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន ៥០% និងប្រាក់ឧបត្ថម្ភនានា ដែលបានពន្យារពេលនៅក្នុង អំឡុងពេលនៃការបិទខ្ទប់កន្លងទៅ គឺត្រូវចាប់ផ្តើមបើកជូនបងប្អូនកម្មករនិយោជិតមិនឱ្យហួសពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឡើយ។ ដោយឡែក ចំពោះបងប្អូនកម្មករនិយោជិត ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ឬលឿងទុំ គឺសូមម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ពិចារណារកវិធីបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនេះតាមប្រព័ន្ធធនាគារជូនបងប្អូនកម្មករនិយោជិត ផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T