ខឹងណាស់! ឪពុក Courtois ចេញមុខរិះគន់ចំពោះអាកប្បកិរិយារបស់កីឡាករ Real Madrid រូបនេះ កាលលេងប៉ះ Chelsea

//s9.kh1.co/07/078844a3b33c38f7f1bb12eaee9b4296b1d1d682.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Thierry Courtois មិនពេញចិត្តចំពោះអាកប្បកិរិយារបស់ Eden Hazard

អេស្ប៉ាញ៖ ឪពុករបស់កីឡាករ Thibaut Courtois លោក Thierry Courtois បានចេញមុខរិះគន់ចំពោះអាកប្បកិរិយារបស់ Eden Hazard ដែលកីឡាករសញ្ជាតិបេលហ្សិករូបនេះបង្ហាញកាយវិការសើចសប្បាយរីករាយជាមួយកីឡាកររបស់ Chelsea ក្រោយបញ្ចប់ការប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thierry Courtois និង Thibaut Courtois
លោក Thierry Courtois និង Thibaut Courtois

ជាការពិតណាស់ កាលពីរាត្រីថ្ងៃពុធកន្លងទៅ Real Madrid បានរងបរាជ័យក្រោមថ្វីជើងរបស់ Chelsea ក្នុងលទ្ធផល ២ទល់នឹង០ ធ្វើឲ្យពួកគេធ្លាក់ចេញពីការប្រកួតក្នុងពានរង្វាន់ Champions League នៅវគ្គ៤ក្រុមចុងក្រោយ។ យ៉ាងណាក្តីក្រោយបញ្ចប់ការប្រកួត Hazard ទទួលបានការរិះគន់ខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្របន្ទាប់ពីរូបគេបាននិយាយលេងជាមួយនឹងទឹកមុខសើចសប្បាយជាមួយកីឡាករ Kurt Zouma និង Edouard Mendy ប្រៀបដូចជាមិនសោកស្តាយចំពោះលទ្ធផលមិនល្អទាល់តែសោះ។

កីឡាករ Eden Hazard
កីឡាករ Eden Hazard

លោក Thierry បាននិយាយថា៖

Hazard មិនបានគិតឲ្យដិតដល់មុននឹងធ្វើវាឡើយ​​ ប៉ុន្តែ រូបភាពទាំងនោះបានធ្វើឲ្យអ្នកគាំទ្រ Real Madrid ឈឺចាប់ណាស់។ ប្រសិនបើអ្នកឃើញកីឡាករឈរសើចចំនួនពីរនាទីក្រោយធ្លាក់ចេញពីការប្រកួត នោះ អ្នកមិនមែនជាកីឡាករអាជីពឡើយ៕

លោក Thierry Courtois
កីឡាករ Eden Hazard
កីឡាករ Eden Hazard

ប្រភពsportskeeda

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T