តើ Chelsea​ និង Man City ប្រជែងគ្នាចុះហត្ថលេខាលើ Robert Lewandowski មែនទេ?

//s9.kh1.co/cd/cdfb7aaa9313ff5e2ad3c967d5959423e01f8806.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រុមតោខៀវ Chelsea និង Man City កំពុងពិនិត្យមើលទម្រង់លែងរបស់ខ្សែប្រយុទ្ធរូបនេះ អាចនឹងឈានដល់ការចុះហត្ថលេខានៅរដូវកាលដោះដូរកីឡាករនៅរដូវកាលខាងមុននេះ។

បរទេស៖ តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្លិបតោខៀវ Chelsea និង Manchester City ប្រជែងគ្នាក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich អំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវកាលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lewandowski
ខ្សែប្រយុទ្ធ Lewandowski

កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានរីករាយនឹងការប្រកួតដ៏អស្ចារ្យសម្រាប់ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ដោយរកបាន ៤៣ គ្រាប់និងជំនួយ ៨ដងបង្ហាញខ្លួនបាន ៣៧ លើកនៅក្នុងការប្រកួតទាំងអស់។

ខ្សែប្រយុទ្ធ Lewandowski
ខ្សែប្រយុទ្ធ Lewandowski

Lewandowski នៅសល់តែរយៈពេល ២ ឆ្នាំទៀតទេ​ នឹងត្រូវបន្តការចុះកុងត្រាជាថ្មីរបស់គាត់នៅឯ Allianz Arena យោងតាមគេហៈទំព័រ ESPN បានអោយដឹងថា ខ្សែប្រយុទ្ធជនជាតិប៉ូឡូញរូបនេះបច្ចុប្បន្ននេះមិនទាន់ត្រូវបានគេសំរេចចិត្តលើអនាគតរបស់គាត់នៅឡើយទេ។

ខ្សែប្រយុទ្ធ Lewandowski
ខ្សែប្រយុទ្ធ Lewandowski

បើតាមរបាយការណ៏មួយអះអាងថាក្រុមតោខៀវ Chelsea និង Man City កំពុងពិនិត្យមើលទម្រង់លែងរបស់ខ្សែប្រយុទ្ធរូបនេះ អាចនឹងឈានដល់ការចុះហត្ថលេខានៅរដូវកាលដោះដូរកីឡាករនៅរដូវកាលខាងមុននេះ។

រូបតំណាងក្លិប Chelsea និង Manchester City
រូបតំណាងក្លិប Chelsea និង Manchester City

ក្រុម Bayern បានប្តេជ្ញាចិត្តរក្សា ខ្សែប្រយុទ្ធ Lewandowski ប៉ុន្តែដោយសារផ្នែកហិរញ្ញវត្ថុទើប ធ្វើអោយក្រុម Bayernដាក់លក់ក្នុងតម្លៃ ៦០ ផោន (៥២ លានផោន)។

ខ្សែប្រយុទ្ធ Lewandowski
ខ្សែប្រយុទ្ធ Lewandowski

គួរឱ្យដឹងដែរថា ខ្សែប្រយុទ្ធរូបនេះរកគ្រាប់បាល់បាន ២៨៩ គ្រាប់នឹងបង្ហាញខ្លួនបាន ៣២៦ ប្រកួតសម្រាប់ Der FCB ចាប់តាំងពីបានមកដល់ពី Borussia Dortmund កាលពីខែកក្កដាឆ្នាំ ២០១៤ ៕

ខ្សែប្រយុទ្ធ Lewandowski
ខ្សែប្រយុទ្ធ Lewandowski
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T