ទីបំផុត OPPO A94 បានសម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ ក្នុងតម្លៃ ២៩៩ដុល្លារ ដោយមានការចូលរួមពីតារាល្បីៗយ៉ាងកក្រើកជក់ចិត្តដិតអារម្មណ៍ ក្នុងអំឡុងពេលកូវីដសម្រាកនៅផ្ទះមើល LIVE គ្រប់ៗគ្នា

//s9.kh1.co/ec/ecfff16c7734b9fa94396a6a38af2c17efc3ff16.jpg
បច្ចេកវិទ្យា

 ០៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា ក៏បានពាំនាំយកកម្មវិធីសម្ពោធទូរស័ព្ទម៉ូដែលថ្មីគឺ OPPO A94 មក LIVE ផ្ទាល់ ដើម្បីបង្កើតបរិយាកាសសប្បាយៗរីករាយ ចែកជូនដល់អ្នកទាំងអស់ ក្នុងការកាត់បន្ថយស្ត្រេស និងអផ្សុកអំឡុងពេលនៅក្នុងផ្ទះ។

ភ្នំពេញ៖ ជឿជាក់ថា ក្នុងអំឡុងពេលជំងឺកូវីដ-19 កំពុងមានការរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាយើង ហើយពុកម៉ែបងប្អូន និងប្រជាជនទាំងអស់គ្នា ប្រាកដជាមានអារម្មណ៍ថាស្ត្រេសខ្លាំង អផ្សុក និងធុញទ្រាន់ ដោយម្នាក់ៗបានកំពុងសម្រាកក្នុងផ្ទះរៀងៗខ្លួន ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងវិធានការ ៣ កុំ និង ៣ ការពារ ដើម្បីសង្គមជាតិ ក្រុមគ្រួសារ និងបងប្អូនជនរួមជាតិទាំងមូល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺកូវីដ-19 ដ៏កាចសាហាវមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមជាមួយនឹងគ្នានេះផងដែរ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា ក៏បានពាំនាំយកកម្មវិធីសម្ពោធទូរស័ព្ទម៉ូដែលថ្មីគឺ OPPO A94 មក LIVE ផ្ទាល់ ដើម្បីបង្កើតបរិយាកាសសប្បាយៗរីករាយ ចែកជូនដល់អ្នកទាំងអស់ ក្នុងការកាត់បន្ថយស្ត្រេស និងអផ្សុកអំឡុងពេលនៅក្នុងផ្ទះ។

OPPO A94 ធ្វើការLiveសម្ពោធជាផ្លូវការ
OPPO A94 ធ្វើការLiveសម្ពោធជាផ្លូវការ

យ៉ាងណាមិញ នៅក្នុងអំឡុងពេលចាប់ផ្តើម LIVE រហូតដល់ទីបញ្ចប់ឃើញថា បងប្អូននៅគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីទាំងអស់ បានចូលរួមទស្សនាការ LIVE សឹងគ្រប់ៗគ្នាយ៉ាងព្រោងព្រាតតែម្តង។ ដោយនៅក្នុងកម្មវិធីសម្ពោធនេះ ក៏ឃើញមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗ រួមមានដូចជា DJ Nana , Raven Blaze , HENG រួមទាំងកំពូលអ្នក Review ទូរស័ព្ទដ៏ល្បីល្បាញប្រចាំក្នុងប្រទេសកម្ពុជា ហេតុនេះ ទើបញុំាងកម្មវិធីសម្ពោធនេះឲ្យកាន់តែកក្រើកថែមមួយកម្រិតទៀតផងដែរ។

មិនតែប៉ុណ្ណោះ ក៏ឃើញមានពុកម៉ែបងប្អូន និងហ្វេនៗដែលតែងតែនិយមគាំទ្រប្រ៊េន OPPO នាំគ្នាចូលរួមចុច Like , Share ឡើងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ហើយអ្វីដែលកាន់តែពិសេស និងខុសប្លែកពីសព្វមួយដងគឺ នៅក្នុងកម្មវិធីនេះឃើញមានការ Comment លេងហ្គេមដើម្បីមានឱកាសឈ្នះរង្វាន់ស្មាតហ្វូន OPPO A94 និង​ OPPO Band ជាច្រើនគ្រឿងផងដែរ។

អាចនិយាយបានថា លើកនេះគឺប្លែកចម្លែកអារម្មណ៍ដោយសារ OPPO បានបញ្ចេញទាំងទូរស័ព្ទម៉ូដែលថ្មី OPPO A94 គួបជាមួយផលិតផលថ្មី IOT គឺ OPPO Band រួមគ្នាតែម្តង។ ហើយបើយោងតាមការប្រកាសតម្លៃរបស់ផលិតផលទាំងពីរ នៅក្នុងកម្មវិធីសម្ពោធ ក៏ដូចជាលើផេគផ្លូវការ OPPO បានឲ្យដឹងថា សម្រាប់ស្មាតហ្វូន OPPO A94 មានតម្លៃ ២៩៩ដុល្លារ$។ រីឯនាឡិកា OPPO Band វិញមានតម្លៃ ៣៩ដុល្លារ$។ ដូច្នេះរាល់ការកក់ទុកមុន (Pre Order) ចំពោះស្មាតហ្វូន OPPO A94 ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែឧសភា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃ OPPO ទូទាំងប្រទេសនឹងទទួលបានកាដូដែលមានតម្លៃ ៨៩ដុល្លារ រួមមាន កាដូកាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ ២៥ដុល្លារ) Power Bank 10000 mAh (តម្លៃ ១០ដុល្លារ) និងស៊ីមស្មាតលេខពិសេស Bronze Sim ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ ១២ សប្តាហ៍ (តម្លៃ ៥៤ដុល្លារ)។

ស្មាតហ្វូន OPPO A94 
ស្មាតហ្វូន OPPO A94 
OPPO Band
OPPO Band

តោះ! ឥឡូវសាកក្រឡេកមកមើលមុខងារ និងលក្ខណៈពិសេសរបស់ OPPO A94 ដើម្បីជ្រាបកាន់តែច្បាស់ថា មូលហេតុអ្វី ហើយចំណុចត្រង់ណាខ្លះ បានធ្វើឲ្យស្មាតហ្វូននេះទទួលបានការចាប់អារម្មណ៍ខ្លាំងដល់ម្លឹង?

-       ចំណុចទី១៖ មុខងារ AI Color Portrait Video ជាស្មាតហ្វូនដំបូងគេស្ថិតក្នុងកម្រិតថវិកា ដែលបំពាក់មកជាមួយមុខងារថតវីដេអូមួយនេះ ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដោយរក្សាពណ៌មនុស្ស ជម្រុះពណ៌ទេសភាពខាងក្រៅជាពណ៌សខ្មៅ។ ក្រៅពីនេះ វាក៏មានមុខងារដ៏ទាក់ទាញផ្សេងៗទៀត មានដូចជា Dual View Video , Night Flare Portrait , Dynamic Bokeh និងមុខងារ Night Plus ។

-       ចំណុចទី២៖ បច្ចេកវិទ្យាសាកថ្ម 30W VOOC 4.0 ស្មាតហ្វូននេះ នឹងមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ សម្រាប់អ្នកចូលចិត្តលេងហ្គេម និងមើលវីដេអូ មើល Youtube  ពិសេសអំឡុងពេលកូវីដសិស្សៗទាំងអស់ តម្រូវឲ្យសិក្សាតាមរយៈ Online ដូច្នេះជឿទុកចិត្តលើស្មាតហ្វូន OPPO A94  ថាមពលថ្មកាន់បានយូរ សាកថ្មរហ័សជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន និងសុវត្ថិភាពឈានមុខគេ។

-       ចំណុចទី៣៖ កាមេរ៉ាទម្លុះអេក្រង់ 32MP អ្នកចូលចិត្តថតរូប ថតស៊ែលហ្វីធានាថាពេញចិត្តជាមួយអេក្រង់ទំហំធំ​ 32MP អមមកនូវបច្ចេកវិទ្យាជំនួយសម្រស់ AI Beauty ជំនាន់ 2.0 ជួយដល់ការថតរូបស៊ែលហ្វីឲ្យកាន់តែស្អាតតាមបែបធម្មជាតិ។

រូបថតដោយស្មាតហ្វូន OPPO A94
រូបថតដោយស្មាតហ្វូន OPPO A94

ជាពិសេសសម្រាប់ OPPO A94 មានអេក្រង់ទំហំធំ 6.43” AMOLED ដែលមានកម្រិតបង្ហាញរូបភាព FHD+ ធ្វើឲ្យការទស្សនាកាន់តែត្រជាក់ភ្នែកផងដែរ។ ក្រៅពីចំណុចពិសេសៗទាំង ៣ ដែលបានរាប់រៀបខាងលើ OPPO A94 ក៏បានបំពាក់បន្ថែមនូវមុខងារប្រើប្រាស់ មុខងារថតរូបថ្មីៗ និងបច្ចេកវិទ្យាទំនើបៗផ្សេងៗទៀតជាច្រើនផងដែរ។

យ៉ាងម៉េចហើយបងប្អូនបន្ទាប់ពីបានដឹងតម្លៃ ព័ត៌មានកក់ទុកមុន (Pre Order) មុខងារ លក្ខណៈពិសេស និងបច្ចេកវិទ្យាថ្មីៗទំនើបៗរបស់ OPPO A94 តើមានគម្រោងគិតគូរផ្លាស់ប្តូរទូរស័ព្ទម៉ូដែលថ្មីឬអត់? គ្រាន់តែចង់ផ្តាំថា បើស្រលាញ់ បើពេញចិត្តគួរតែកក់ទុកមុនឲ្យហើយទៅ ជៀសវាងអស់ពីស្តុក និងគ្មានឱកាសក្លាយជាម្ចាស់របស់ស្មាតហ្វូនដ៏មានសមត្ថភាពខ្ពស់នេះមួយនេះ។ ពិសេសកក់ទុកមុនទើបមានឱកាសទទួលបានកាដូដែលមានតម្លៃ $89៨៩ដុល្លារ ណាពុកម៉ែបងប្អូន។ តោះ! នៅរង់ចាំអីទៀត?

មុខងារស្មាតហ្វូន OPPO A94 
មុខងារស្មាតហ្វូន OPPO A94 

តោះ! សូមទស្សនាវីដេអូអំពីការសម្ពោធស្មាតហ្វូន OPPO A94 ជាផ្លូវការកាលពីយប់មិញនេះ ៖

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T