ស្រីស្អាតដូច Yuna ក្រុម Itzy សូម្បីតែពេលយំ ក៏ជះភាពស្រស់សោភា

//s9.kh1.co/05/05520aa3b0205c0eed878f26738ce34fc3c48048.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកនិយមលេងអ៊ីនធឺណែតនិយាយថាYuna ក្រុម Itzy នៅតែស្រស់ស្អាតសូម្បីតែពេលនាងយំក៏ដោយ

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ សមាជិក Yuna នៃក្រុមចម្រៀងនារី Itzy  បានធ្វើការ ​ផ្សាយផ្ទាល់វីដេអូតាមរយៈ VLive សម្រាប់ថ្លែងអំណរគុណដល់អ្នកគាំទ្រ ដែលធ្វើឲ្យបទចម្រៀងថ្មីនៃក្រុមរបស់នាង ទទួលបានលេខ ១ ក្នុងកម្មវិធី MCountdown។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការផ្សាយផ្ទាល់មួយនេះ របស់សមាជិកក្រុមចម្រៀងនារី Itzy រូបនាងបានរៀបរាប់ ដែលបង្ហាញពីការដឹងគុណចំពោះអ្នកគាំទ្ររបស់នាង ថែមទាំងការស្រក់ហូរទឹកភ្នែកផងដែរ ដែលធ្វើឲ្យអ្នកគាំទ្ររំជួលចិត្ត មិនត្រឹមតែប៉ុណ្ណោះ ក៏បាននិយាយពីសម្រស់របស់នាងផងដែរ។

ភ្លាមៗបន្ទាប់ពីការផ្សាយផ្ទាល់ហើយនោះ អ្នកគាំទ្រជាច្រើន នៅតាមលើបណ្តាញអ៉ីនធឺណែត ដើម្បីធ្វើសេចក្តីអត្ថាធិប្បាយអំពីភាពសម្រស់គ្មានទាស់របស់ Yuna ដែលគេសង្កេតឃើញថា នាងនៅតែស្រស់ស្អាតសូម្បីតែយំ។

ក្នុងនោះផងដែរ មហាជនបានលាត់មាត់សរសើរ ពីសម្រស់របស់នាង ដែលនៅតែស្រស់ស្អាតសូម្បីតែពេលយំ វាជារឿងពិបាកផងដែរ​សម្រាប់មនុស្សមួយចំនួន នៅពេលដែលយំ មិនស្អាតនោះទេ តែសម្រាប់តារាស្រីរូបនេះនៅរក្សាភាពស្រស់ស្អាតរបស់នាងដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

Yuna
Yuna
Yuna ពេលយំ
Yuna ពេលយំ
Yuna ពេលយំ
Yuna ពេលយំ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T