Conan O'Brien ឆ្លើយតបទាំងអន់ចិត្តទៅកាន់ J-Hope ដែលហៅខ្លួនថា «វាំងនន» (មានវីដេអូ)

//s9.kh1.co/78/78bb6fb9a93c13ecf960900e06764eebd92a18d1.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Conan O'Brien ឆ្លើយតបទាំងអន់ចិត្តទៅកាន់ J-Hope ដែលហៅខ្លួនថា «វាំងនន»

បរទេស៖ Conan O'Brien បានបង្ហាញពីការខកចិត្តនៅពេលដែលបានដឹងថា សមាជិកម្នាក់នៅក្នុងក្រុម BTS ចាំឈ្មោះរបស់ខ្លួនមិនបាននៅខណ:ពេលលេងហ្គេមនៅក្នុងកម្មវិធីមួយ។ កាលពីថ្ងៃទី ៦ ខែ ឧសភា Conan O'Brien បានបង្ហោះ វីដេអូមួយនៅលើ ឆាណែល YouTube ដែលមានឈ្មោះថា 'Team Coco' ហើយវីដេអូនោះក៏បានធ្វើឱ្យអ្នកគាំទ្រសើច ចុកពោះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូនេះ Conan បានបកស្រាយថា "យើងបាន ប្រកាសរួចហើយកាលពីដើមសប្តាហ៍នេះថា បន្ទាប់ពីបាន ចំណាយពេល២៨ឆ្នាំក្នុងការធ្វើកម្មវិធី talk show បែបនេះ យើងនឹងបញ្ចប់ការងារនេះនៅថ្ងៃទី ២៤ ខែ មិថុនា នេះ ប៉ុន្តែខ្ញុំចង់និយាយថា ពេលយើងផ្លាស់ប្តូរបែបនេះ វាក៏ធ្វើឱ្យយើងគិតរឿងច្រើន ខ្ញុំចាប់ផ្តើមឆ្ងល់ថាតើ២៨ឆ្នាំនៅលើទូរទស្សន៍នេះ តើខ្ញុំមានឥទ្ធិពលអ្វីខ្លះដែរទេ?"។

បន្ទាប់មកទៀតតារាកំប្លែងរូបនេះក៏និយាយបន្តទៀតថា "ហើយខ្ញុំក៏បានតម្រុយខ្លះៗកាលពីម្សិលមិញ មានកម្មវិធីកូរ៉េដ៏ល្បីមួយ ហើយក្រុមកូរ៉េដ៏ល្បីល្បាញមួយក្រុមគឺជាតារានៅក្នុងកម្មវិធីនោះ នោះគឺក្រុម BTS" ហើយតារារូបនេះក៏បានកាត់ភ្ជាប់វីដេអូនៅពេលដែល BTS កំពុងលេងហ្គេមនៅក្នុងភាគមួយនៃ  'Run BTS' x 'The Game Caterers' ដោយសមាជិកម្នាក់ៗត្រូវទាយឈ្មោះតារាល្បីៗ រៀងៗខ្លួនក្នុងរយ:ពេលពីរបីវិនាទី។

Conan O'Brien មានភាពភ្ញាក់ផ្អើលជាខ្លាំងដែល J-Hope មិនអាចចាំខ្លួនបានដោយបាននិយាយថា "គាត់ហៅ ខ្ញុំថាវាំងនន គាត់បាននិយាយថា ខ្ញុំជាវាំងនន ហើយខ្ញុំក៏ធ្លាប់បានទៅកូរ៉េដែរ ខ្ញុំក៏ល្បីល្បាញដែរ...វាំងននឬ!" បន្ថែមពីលើនោះទៀតតារាកំប្លែងម្នាក់នេះក៏បានធ្វើឱ្យអ្នកគាំទ្រសើចចុកពោះដោយការនិយាយថា "ខ្ញុំនឹងយល់ពីអ្នក BTS ប៉ុន្តែនៅក្នុងន័យល្អទេ"៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Conan O'Brien
Conan O'Brien

ប្រភពallkpop

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T