ប្រឡូកសិល្បៈបាន៤ឆ្នាំ ទីបំផុតម្ចាស់បទ «ក្រមុំយំចង់បានប្តី» បានសម្រេចចិត្តបញ្ចប់អាជីពត្រឹមពេលនេះ (មានវីដេអូ)

//s9.kh1.co/98/98a82e5a4b30e52f084997b6217bb966667b76c8.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាវ័យក្មេង ពុធ មិថុនា បានសម្រេចចិត្តបញ្ជប់អាជីពជាសិល្បៈករមួយរូប ក្រោយពីបានប្រឡូកក្នុងវិស័យនេះអស់រយៈពេល៤ឆ្នាំរួចមក។

ភ្នំពេញ៖ ពុធ មិថុនា គឺជាតារាសម្តែង និងចម្រៀងនៅផលិតកម្ម កាឡាក់សុី ឡេង ណាវ៉ាត់ត្រាមួយរូប ដែលមានប្រជាប្រិយភាពមួយរូប និងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តជាច្រើននៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ម្ចាស់បទ«ក្រមុំយំចង់បានប្តី»រូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈប្រមាណជា៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែដោយសារទេពកោសល្យសិល្បៈពីធម្មជាតិ និងរូបសម្រស់ស្រស់សង្ហាទៀតនោះ ទើបធ្វើឲ្យតារាវ័យក្មេងរូបនេះ មានការស្រលាញ់គាំទ្រយ៉ាងច្រើនលើសលប់ពីអ្នកគាំទ្រផងដែរ។

ដោយ​ឡែក ស្រាប់តែប៉ុន្មានម៉ោងមុននេះ ពុធ មិថុនា បែរជាបានសម្រេចបញ្ជប់អាជីពជាក្តីស្រមៃរបស់ខ្លួន ស្របពេលដែលកំពុងរលូនទៅមុខបណ្តើរៗទៅរកភាពជោគជ័យទៅហើយ ប៉ុន្តែក៏ត្រូវបានបញ្ជប់ទៅវិញត្រឹមក្រោយពីចំណាយពេលជាមួយនឹងសិល្បៈអស់រយៈ៤ឆ្នាំរួចមក។

យ៉ាងណាមិញ ហ្វេនជាច្រើនក៏ឆ្ងល់ហើយបានជជីកសួរអំពីមូលហេតុដែលលោកសម្រេចចិត្តឈប់ពីសិល្បៈ ខណៈពេលដែលអ្នកគាំទ្រផ្សេងទៀតក៏បានគោរពនូវការសម្រេចចិត្តចាកចេញពីវិស័យសិល្បៈរបស់លោក ដោយផ្អែកលើហេតុផលផ្ទាល់ខ្លួនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

ពុធ មិថុនា
ពុធ មិថុនា
ពុធ មិថុនា
ពុធ មិថុនា
ពុធ មិថុនា
ពុធ មិថុនា
ពុធ មិថុនា
ពុធ មិថុនា
«ក្រមុំយំចង់បានប្តី» ច្រៀងដោយពុធ មិថុនា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T