ចៃដន្យឬមានបំណង? Song Joongki និង Song Hye Kyo សុខៗមានចិត្តដូចគ្នាដល់ម្លឹង

//s9.kh1.co/87/870e8eac37bce9e9ac9adae1c8fa52cb76bf48d7.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះបីជាបានបែកបាក់គ្នា អស់ជាច្រើនឆ្នាំហើយក្តីក៏ អ្នកគាំទ្រនៅតែតាមដានពីសកម្មភាពពួកគេជានិច្ច។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ ទោះបីជាអតីតគូស្នេហ៍ Song Joong Ki និង Song Hye Kyo បានបែកបាក់គ្នាអស់រយៈពេលជាង២ឆ្នាំ ក៏ដោយ ប៉ុន្តែរាល់សកម្មភាពរបស់ Song Joong Ki និង Song Hye Kyo តែងត្រូវបាន ពិនិត្យពិច័យ ដោយប្រុងប្រយ័ត្នដោយអ្នកនិយមលេងអ៊ីនធឺណិតជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្ងៃទី ៧ ឧសភា ទាំង Song Joong Ki និង Song Hye Kyo បានបង្ហោះរូបថតនៅលើ Instagram  ប្រសិនបើ Song Joong Ki ដាក់ Story ផ្សាយផ្ទាល់លើកដៃបង្ហាញក្តីស្រឡាញ់ នោះ Song Hye Kyo នឹងចាប់ផ្ដើមដាក់Story តាមក្រោយជាមួយកូនឆ្កែរបស់នាង។

នៅពេលក្រឡេកមើល សកម្មភាពទាំងពីរនេះមិនជាប់ទាក់ទងជាមួយគ្នាក៏ដោយ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណេតនៅតែមិនអាច ស្មានបាន ពីព្រោះពួកគេទាំងពីរបានបង្ហោះរូបថតនៅពីក្រោយឆាក។ ដោយកន្លងមកគូស្នេហ៍មួយគូនេះ បានបង្ហោះរូបស្រដៀងគ្នាជាច្រើនសន្លឹកដែលធ្វើឱ្យមនុស្ស ជាច្រើនសង្ស័យថាពួកគេកំពុងលាក់បាំងស្នេហាឬចេតនាលើ ភាគីម្ខាងទៀតទោះបីជាពួកគេបានលែងលះគ្នាជិត ២ ឆ្នាំក៏ដោយ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖ 

លោក Song Joong Ki ទើបតែប្រកាសពីការផ្សាយផ្ទាល់របស់គាត់នៅពីក្រោយឆាក…
លោក Song Joong Ki ទើបតែប្រកាសពីការផ្សាយផ្ទាល់របស់គាត់នៅពីក្រោយឆាក…
Song Hye Kyo បានបង្ហោះរូបថតជាមួយឆ្កែរបស់នាងហើយក៏ជាក្រោយឆាកដូចគ្នា
Song Hye Kyo បានបង្ហោះរូបថតជាមួយឆ្កែរបស់នាងហើយក៏ជាក្រោយឆាកដូចគ្នា
កន្លងមកគូស្នេហ៍មួយគូនេះបានបង្ហោះរូបថតពេលថ្ងៃលិចច្បាស់ដូចគ្នា…
កន្លងមកគូស្នេហ៍មួយគូនេះបានបង្ហោះរូបថតពេលថ្ងៃលិចច្បាស់ដូចគ្នា…
ហើយលោក បានស្លៀកពាក់សនៅថ្ងៃតែមួយ
ហើយលោក បានស្លៀកពាក់សនៅថ្ងៃតែមួយ

ប្រភព៖ kenh14

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T