លោក Ole ជឿថាខ្ញីចាស់រូបនេះនឹងបន្តស្នាក់នៅជាមួយ Man Utd បន្តទៀត

//s9.kh1.co/3c/3c9b0b985993474b801820d9ecddf63ea2ef8508.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

អ្នកចាត់ការ Manchester United ជឿថាខ្ញីចាស់រូបនេះនឹងបន្តស្នាក់នៅជាមួយក្លឹបបន្តទៀត

បរទេស៖ លោក Ole Gunnar Solskjaer អ្នកចាត់ការ Manchester United ជឿជាក់ថា ខ្ញីចាស់របស់ក្លិបមួយរូបកីឡាករ Edinson Cavani នឹងបន្តស្នាក់នៅជាមួយក្លឹបមួយរដូវកាលទៀត។ លោកបាននិយាយថា វត្តមានរបស់ Cavani បានជួយឲ្យ Manchester United ក្លាយជាក្រុមដែលកាន់តែខ្លាំងមួយ ជាពិសេសជាមួយនឹងចំនួនគ្រាប់បាល់របស់គេ។ លោកបន្តទៀតថា នៅពេលដែលលោកគិតពីរឿងនេះកាន់តែយូរ លោកកាន់តែមានភាពវិជ្ជមានថារូបគេនឹងបន្តស្នាក់នៅជាមួយ Manchester United ទៀត។ លោកក៏បានបញ្ជាក់ផងដែរថា Cavani មិនទាន់សម្រេចពីអនាគតរបស់គេឡើយ ហើយលោកគ្រាន់តែសង្ឃឹមថា គេនឹងមិនទាន់ចាកចេញពី United ទៅចុះ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

គួរបញ្ជាក់ដែរថា កីឡាករ Edinson Cavani មានបំណងក្នុងការចាកចេញដើម្បីទៅចូលរួមជាមួយក្រុម Boca Juniors នៅរដូវក្ដៅនេះ ក៏ប៉ុន្តែ Manchester United មិនចង់បាត់បង់រូបគេឡើយ ព្រោះជាមួយនឹងស្ថានភាពសេដ្ឋកិច្ចរបស់ Manchester United នៅពេលនេះពួកគេពិតជាពិបាកក្នុងការរកអ្នកជំនួសរូបគេណាស់៕

កីឡាករ Edinson Cavani
កីឡាករ Edinson Cavani
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T