លោក Ole និយាយពីការជ្រើសរើសកីឡាករ ក្រោយត្រូវលេង ៤ ប្រកួតក្នុងរយៈពេល ៨ ថ្ងៃ

//s9.kh1.co/11/11a65a495e3f642ca4639a8b5ff3b80f1fa337ba.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

លោក Ole និយាយពីការជ្រើសរើសកីឡាករក្រោយត្រូវលេង ៤ ប្រកួតក្នុង ៨ ថ្ងៃ

បរទេស៖ លោក Ole Gunnar Solskjaer ហាក់មិនសប្បាយចិត្តឡើយដែលក្រុមរបស់គាត់ត្រូវតតាំងជាមួយក្រុមផ្សេងៗរហូតដល់ទៅបួនដងក្នុងគម្លាតគ្នាត្រឹម ៨ ថ្ងៃរួមទាំងការប្រកួតជាមួយ Liverpool និង Leicester ដែលមានគម្លាតត្រឹម ៥០ ម៉ោងប៉ុណ្ណោះ​។ ទាក់ទងនឹងកាលវិភាគដ៏មមាញញឹកនេះ លោក Ole អ្នកចាត់ការរបស់បិសាចក្រហមក៏បាននិយាយដែរថា ក្នុងស្ថានភាពបែបនេះ លោកត្រូវតែគិតពីកីឡាកររបស់លោក ដូចនេះការជ្រើសរើសកីឡាករនឹងមានការប្រែប្រួលច្រើន ដោយប្រកួតខ្លះលោកនឹងយកក្រុមដែលពោពេញទៅដោយកីឡាករល្អ ហើយការប្រកួតខ្លះទៀតលោកនឹងដាក់ជំនួសដោយកីឡាករមិនសូវសំខាន់ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

លោកក៏បាននិយាយដែរថា ការធ្វើបែបនេះអាចប៉ះពាល់ដល់ក្រុមផ្សេងៗដែលកំពុងប្រជែងកៅអី UEFA Champion League តែលោកគិតថានេះជាបញ្ហារបស់ពួកគេ​ហើយមិនមែនជាអ្វីដែលលោកគួរបារម្មណ៍ឡើយ។ លោកក៏បានបញ្ជាក់ផងដែរថា គ្មានកីឡាករណាអាចលេង ៩០ នាទីពេញក្នុងពីរប្រកួតជាប់គ្នាដែលមានគម្លាតពេលវេលាបែបនេះទេ ហើយលោកក៏មិនប្រថុយដែរ ព្រោះលោកបារម្មណ៍ខ្លាចកីឡាកររបស់លោករបួស៕ 

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T