ព្រឹត្តិការណ៍ Badminton Malaysia Open ត្រូវបានពន្យារពេល ក្រោយពីមានការកើនឡើងនូវករណីថ្មីនៃជំងឺកូវីដ-១៩

//s9.kh1.co/c4/c452bf346042486b6eee151e69f22424579ed04f.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

សហព័ន្ធកីឡាវាយសីពិភពលោក (BWF) បាននិយាយកាលពីថ្ងៃសុក្រថា ព្រឹត្តិការណ៍ Badminton Malaysia Open ដែលគ្រោងធ្វើនៅថ្ងៃទី ២៥-៣០ ខែឧសភាត្រូវបានពន្យារពេល បន្ទាប់ពីមានការកើនឡើងនូវករណីថ្មីនៃជំងឺកូវីដ-១៩ នៅប្រទេសម្ចាស់ផ្ទះមួយនេះ។

គូឡាឡាំពួ៖ សហព័ន្ធកីឡាវាយសីពិភពលោក (BWF) បាននិយាយកាលពីថ្ងៃសុក្រថា ព្រឹត្តិការណ៍ Badminton Malaysia Open ដែលគ្រោងធ្វើនៅថ្ងៃទី ២៥-៣០ ខែឧសភាត្រូវបានពន្យារពេល បន្ទាប់ពីមានការកើនឡើងនូវករណីថ្មីនៃជំងឺកូវីដ-១៩ នៅប្រទេសម្ចាស់ផ្ទះមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គភាពកីឡាវាយសីពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាព្រឹត្តិការណ៍ដែលជាព្រឹត្តិការណ៍ប្រកួតជម្រុះកីឡាអូឡាំពិកចុងក្រោយមួយសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូនឹងមិនត្រូវបានធ្វើឡើងទៀតទេនៅក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ១៣ ខែមិថុនា។

រូបតំណាង
រូបតំណាង

សេចក្តីថ្លែងការណ៍បាននិយាយថា "រាល់ការប៉ុនប៉ងបែបនេះត្រូវបានធ្វើឡើងដោយអ្នករៀបចំនិង BWF ដើម្បីផ្តល់នូវបរិយាកាសការប្រកួតប្រកបដោយសុវត្ថិភាពសម្រាប់អ្នកចូលរួមទាំងអស់ ប៉ុន្តែការកើនឡើងនូវករណីវិជ្ជមានកូវីដ-១៩ ថ្មីៗនេះមិនមានជម្រើសអ្វីក្រៅពីការពន្យាពេលការប្រកួតនោះទេ"។

ថ្មីៗនេះប្រទេសម៉ាឡេស៊ីបានរកឃើញថាមានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ហើយរដ្ឋាភិបាលបានរៀបចំបទបញ្ជាបញ្ជាក្នុងការធ្វើដំណើរឡើងវិញនៅផ្នែកខ្លះនៃប្រទេសរួមទាំងរដ្ឋធានីគូឡាឡាំពួផងដែរចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២០ ខែឧសភា។

រូបតំណាង
រូបតំណាង

ប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រនេះបានរាយការណ៍ថាមានការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤,៤៩៨ នាក់ ដែលនេះជាដំបូងហើយដែលប្រទេសនេះមានកំណត់ត្រាករណីថ្មីជាង ៤០០០ នាក់ក្នុងរយៈពេល ២៤ ម៉ោងគិតចាប់តាំងពីដើមខែកុម្ភៈមក ដែលបាននាំមកនូវចំនួនអ្នកឆ្លងសរុមនៅទូទាំងប្រទេសកើនដល់ ៤៣២,៤២៥ ករណី៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T