កោះទេសចរណ៍  Sint Maarten ដ៏តូចដែលមិនអាចមើលឃើញក្នុងផែនទី ស្ថិតនៅភាគខាងជើងឆៀងខាងកើតសមុទ្រ Caribbean ។ កោះនេះល្បីមានឆ្នេរស្អាតចំនួន ៣៧ ហើយនៅឆ្នេរខ្លះ ភ្ញៀវទេសចរត្រូវគេអនុញ្ញាត ឲ្យលេងឆ្នេរមិនបាច់ពាក់អាវទ្រនាប់ ។ ក្នុងមួយឆ្នាំៗមានភ្ញៀវចូលមកលេងកោះនេះមិន តិចជាង មួយលានប្រាំសែននាក់ទេ។

ប្រលានយន្តហោះនៃកោះនេះ Princess Juliana International Airport សង់ក្បែរឆ្នេរមួយឈ្មោះ Maho  ហើយក៏ជាកន្លែងមួយ ដែលទាក់ទាញភ្ញៀវទេសចរខ្លាំង ព្រោះថាអ្នកលេងឆ្នេរអាចសាកល្បងកម្លាំងខ្យល់ធាក់របស់យន្តហោះ និង មើលយន្តហោះចុះចតរំលងក្បាលរបស់គេ។

ជួនកាលកម្លាំងធាក់របស់យន្តហោះធំៗ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលមិនប្រមាណខ្លួន។ ក្នុងវីដេអូខាងក្រោម នារីម្នាក់ត្រូវបានកម្លាំងខ្យល់ពីយន្តហោះធុនមធ្យម Boeing 737 ធាក់នាងទៅបោកក្បាលនឹងថ្មខណ្ឌ សំណាងហើយ ដែលនេះជាយន្តហោះធុនមធ្យម។ វីដេអូទីពីរ យន្តហោះចុះចតនៅប្រលានរំលងក្បាលអ្នកទេសចរ។

សូមប្រិយមិត្តកុំសាកនៅពីក្រោយម៉ាស៊ីន យន្តហោះ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ!

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]