តួកគីដែលជាម្ចាស់ផ្ទះនៃវគ្គផ្តាច់ព្រ័ត្រ UCL គ្រោងផ្លាស់ការប្រកួតទៅប្រទេសអង់គ្លេសវិញ ក្រោមហេតុផលមួយនេះ

//s9.kh1.co/66/66b9ce4ea59887b4d520673000d963fd00f93f2d.jpeg
កីទ្បា

 ០៨-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

តួកគីដែលជាម្ចាស់ផ្ទះនៃវគ្គផ្តាច់ព្រ័ត្រ UCL គ្រោងផ្លាស់កាលប្រកួតទៅប្រទេសអង់គ្លេសវិញក្រោមមូលហេតុមួយនេះ។

បរទេស៖ សារព័ត៌មាន The Telegraph បានរាយការណ៍ថាពេលនេះរដ្ឋាភិបាលកំពុងពិភាក្សាដើម្បីផ្លាស់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ទៅកាន់ប្រទេសអង់គ្លេសវិញ ដោយសារប្រទេសតួកគីស្ថិតក្នុងបញ្ជីតំបន់ក្រហមមេរោគកូវីដ១៩។ រដ្ឋាភិបាលអង់គ្លេសបានចេញសេចក្តីបញ្ជាក់ថាបុគ្គលណាដែលឆ្លងកាត់តំបន់ក្រហមពេលត្រលប់ចូលសុក្រវិញត្រូវធ្វើចត្តាឡីស័កចំនួន១០ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
The Atatürk Olympic Stadium in Istanbul
The Atatürk Olympic Stadium in Istanbul

ហេតុផលខាងលើនេះធ្វើឲ្យមានការប៉ះពាល់ដល់កីឡាករដែលត្រូវមានភារ:កិច្ចប្រកួតឲ្យក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ Euro ២០២០ នាខែមិថុនាខាងមុននេះ។ អ្នកដែលព្រួយបារម្ភជាងគេគឺលោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិប្រទេសអង់គ្លេសខ្លាចបាត់បង់កីឡាករសំខាន់ៗ។ គួរបញ្ជាក់កាលប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UCL នឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះដែលជាការជួបគ្នារវាងក្រុមដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសដូចគ្នា Manchester City ប៉ះគ្នាជាមួយ Chelsea ៕

លោក Gareth Southgate
លោក Gareth Southgate
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T