ក្លិបលីគទីពីររបស់ប្រទេសថៃបង្ហោះរូបរបស់កីឡាករ ច្រឹង ពលរដ្ឋ អមជាមួយពាក្យ «Coming Soon»

//s9.kh1.co/3b/3b7842e2f353790f503865e6c7ff90c719d3d778.jpg
កីទ្បា

 ០៨-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្លិបលីគទីពីររបស់ប្រទេសថៃបង្ហោះរូបរបស់កីឡាករ ច្រឹង ពលរដ្ឋ អមជាមួយពាក្យ “Coming Soon”

បរទេស៖ កាលពីយប់មិញនេះក្លិបបាល់ទាត់ MOF United នៃលីគទីពីររបស់ប្រទេសថៃ បានបង្ហោះរូបរបស់កីឡាករ ច្រឹង ពលរដ្ឋ លើបណ្តាញសង្គមហ្វេសបុកដោយបានភ្ជាប់ជាមួយពាក្យ “Coming Soon” សម្រាប់រដូវកាល ២០២១-២០២២ ខាងមុខនេះ។ ស្របពេលផងដែលកុងត្រារបស់កីឡាករ ច្រឹង ពលរដ្ឋ ជាមួយក្លិបបាល់ទាត់វិសាខានៅសល់រហូតដល់ឆ្នាំ ២០២៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិបបាល់ទាត់ MOF United បង្ហោះលើបណ្តាញសង្គមហ្វេសបុក
ក្លិបបាល់ទាត់ MOF United បង្ហោះលើបណ្តាញសង្គមហ្វេសបុក

យ៉ាងណាមិញ ក្លិបលីគទី២ MOF Custom United ទំនងជាអាចចរចាជាមួយវិសាខាក្នុងលក្ខខ័ណ្ឌខ្ចីជើង ឬអាចទិញផ្តាច់កុងត្រាក៏ថាបាន។ គួររំលឹកថាកាលពីឆ្នាំ ២០១៨ កីឡាករ ច្រឹង ពលរដ្ឋ អតីតកីឡាករក្រសួងការពារជាតិរូបនេះក៏ធ្លាប់ត្រូវបានផ្ទេរក្នុងលក្ខខ័ណ្ឌខ្ចីជើង ២រដូវកាលទៅក្លិប Buriram United តែត្រូវបានខាងក្លិបបញ្ចប់កុងត្រាវិញ ដោយសារបញ្ហារបួសជង្គង់មិនទាន់ជាសះស្បើយ១០០ភាគរយ៕

កីឡាករ ច្រឹង ពលរដ្ឋ
កីឡាករ ច្រឹង ពលរដ្ឋ
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T