មិននឹកស្មាន ប្តីសៀវ ឡុងនី ធ្លាប់ជាប់ពន្ធនាគារ ដោយសារតែ....

//s9.kh1.co/6d/6d19eab266dbff1660856a14aa2a93de2610eb96.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Christopher Lee ធ្លាប់បានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទបើកបរនិងបើកបរនិងបង្កគ្រោះថ្នាក់។

សាំងហ្គាពួរ៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុសចាស់វស្សាដ៏ល្បីឈ្មោះលោក Christopher Lee បានរំលឹកប្រវត្តិដ៏សែនជូរចត់ មិនអាចបំភ្លេចមិនបាន ដោយតារាសម្តែងជនជាតិសឹង្ហបុរីរូបនេះ បានចែករំលែកអំពីថ្ងៃដែល​រូបលោកត្រូវបានជាប់ពន្ធនាគារពីបទរំលោភច្បាប់ចរាចរណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់ទៅកាលឆ្នាំ ២០០៦ តារាសម្តែងក្នុងរឿង «អ្នកក្លាហានឥន្ទ្រីទេព» ត្រូវបានចាប់ខ្លួនពីបទបើកបរស្រវឹងនិងបង្កគ្រោះថ្នាក់ចរាចរណ៍លោកត្រូវបានពិន័យរដ្ឋបាលនិងឃុំខ្លួនអស់រយៈពេល ១ ខែ។

ខណៈពេលនេះកេរ្តិ៍ឈ្មោះរបស់តារាប្រុសវ័យ ៥០ឆ្នាំរូបនេះ ត្រូវបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ នៅពេលនោះ ថែមទាំងត្រូវបានកាត់ចេញពីគម្រោងខ្សែភាពយន្តជាច្រើន គួបផ្សំទៅនឹងត្រូវទូទាត់សងសម្រាប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មរាប់សែនដុល្លារទៀតផង។

តួយ៉ាង តារាសម្តែងរូបនេះបានចែករំលែកថាអរគុណចំពោះរឿងអាស្រូវនេះ បានដឹងថាមិនថា ត្រូវធ្វើអ្វីមួយត្រូវចេះប្រុងប្រយ័ត្ន ចាប់តាំងពីពេលនោះមកស្វាមីរបស់តារាសម្តែងស្រី Fann Wong ព្យាយាមរំលឹកខ្លួនរបស់លោកថា មិនធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រខកចិត្តម្តងទៀតនោះឡើយ។

គួររលឹកផងដែរថា Christopher Lee ជាជនជាតិចិនកើតនៅប្រទេសម៉ាឡេស៊ី។ គាត់គឺជាតារាសម្តែងដ៏ល្បីល្បាញបំផុតនៃប្រទេសសាំងហ្គាពួរ ក៏ជាតារាដែលមានតម្លៃថ្លៃជាងគេទាំង ១០ នៅក្នុងប្រទេសមួយនេះផងដែរ។

ក្នុងអាជីពរបស់តារាសម្តែងរូបនេះ បានខិតខំសាងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន បន្ទាប់ពីបានប្រឡូកក្នុងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ រូបលោក ក៏ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងគម្រោងភាពយន្តនៅហុងកុងតៃវ៉ាន់ផងដែរ ជាក់ស្តែងថ្មីៗនេះ តារាសម្តែងរូបនេះបានឡើងកាន់តំណែងជាអ្នកដឹកនាំរឿង៕

សូមទស្សនារូបភាពខាងក្រោម៖

Christopher Lee
Christopher Lee
Christopher Lee
Christopher Lee
Christopher Lee និងក្រុមគ្រួសារ
Christopher Lee និងក្រុមគ្រួសារ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T