ក្លិបកម្រិត UCL នៅអឺរ៉ុបមួយ ចុះកិច្ចព្រមព្រៀងបើកសាលាថ្នាល់យុវជននៅប្រទេសម៉ាឡេស៊ី

//s9.kh1.co/e2/e29b2c112cb26ea9177c3aebe3cf3c008c71d119.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្លិបសមាជិកនៃលីគកំពូលស៊ែប៊ីមួយ បានប្រកាសនឹងបើកថ្នាល់យុវជនរបស់ក្លិបផ្ទាល់នៅប្រទេសម៉ាឡេស៊ី។

ម៉ាឡេស៊ី៖ ក្លិប Red Star Belgrade សមាជិកនៃលីគកំពូលស៊ែប៊ី បានប្រកាសនឹងបើកថ្នាល់យុវជនក្លិបផ្ទាល់ នៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីធ្វើជាទីតាំងសាខាក្លិបក្នុងការប្រមូលយុវជនមានសមត្ថភាពនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិប Red Star Belgrade ប៉ះ Liverpool ក្នុងពាន UEFA Champions League កន្លងមក
ក្លិប Red Star Belgrade ប៉ះ Liverpool ក្នុងពាន UEFA Champions League កន្លងមក

យោងតាមការប្រកាសផ្លូវការលើបណ្តាញគណនីសង្គម Twitter ផ្ទាល់របស់ក្លិបខាងលើ បានឲ្យដឹងថា ក្លិប និងដៃគូក្នុងប្រទេសម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងជាស្ថាពរលើគម្រោងបង្កើតថ្នាល់យុវជនក្លិបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ 

ក្នុងនោះផងដែរ ចំពោះគោលបំណងដែលបានជ្រើសរើសម៉ាឡេស៊ី ជាទីតាំងសាខារបស់ក្លិបក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលសមត្ថភាពកីឡាករវ័យក្មេង និងការផ្តល់ឱកាសឲ្យកីឡាករទូទាំងអាស៊ីអាគ្នេយ៍ មានសង្ឃឹមក្នុងការបោះជំហានទៅប្រកបអាជីពនាតំបន់អឺរ៉ុប ក្នុងពេលអនាគត។

https://s9.kh1.co/__image/w=640,h=640,q=100/76/763e51e2e78de8d2be393ff201546372933e003a.jpg

ក្រៅពីនេះ បច្ចុប្បន្នភាពក្លិបខាងលើក៏មានកីឡាករសញ្ជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Omar Raiyan Kama Azlan ដែលកំពុងលេងឲ្យឈុត U-17 ក្លិបរួមផង។

គួរឲ្យដឹងផងថា ក្នុងរដូវកាល ២០២០/២១ នេះ Red Star Belgrade បានឈ្នះជើងឯកលីគកំពូលស៊ែប៊ី ព្រមទាំងឈ្នះជើងឯកពានរង្វាន់ខាប់ប្រចាំប្រទេសផងដែរ ខណៈរដូវកាលក្រោយនឹងបង្ហាញខ្លួនក្នុងវគ្គជម្រុះពានកម្រិតទ្វីបអឺរ៉ុប UEFA Champions League ៕ 

HONG DARITH
ដារិទ្ធ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T