Eriksen បាននិយាយថា ការឈ្នះពានវាពិតជាពិបាកណាស់សម្រាប់រូបគេ មុនពេលចូលរួមជាមួយ Inter Milan

//s9.kh1.co/f9/f9b49bf8bced9e60eb87ee50ea1a528f839eafd1.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Eriksen ៖ វាពិបាកណាស់ក្នុងការឈ្នះពានមុនពេលខ្ញុំមក Inter

បរទេស៖ បន្ទាប់ពី Inter Milan អាចលើកពាន Serie A ជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំកីឡាករ Christian Eriksen បាននិយាយថា ការឈ្នះពានវាពិតជាពិបាកណាស់សម្រាប់រូបគេមុនពេលចូលរួមជាមួយ Inter Milan ។ បន្ទាប់ពីរូបគេបានសារភាពបែបនេះហើយ រូបគេក៏បាននិយាយផងដែរថា ពេលនេះប្រហែលជាចំណុចដ៏ល្អបំផុតក្នុងអាជីពជាកីឡាករបាល់ទាត់របស់រូបគេទៀតផង។ រូបគេក៏បានបន្តដែរថា កីឡាករ Inter គ្រប់ៗរូបពិតជាបានសិក្សាជាច្រើនពីលោក Antonio Conte ហើយពួកគេគ្រប់ៗគ្នាសុទ្ធតែសប្បាយរីករាយដែលអាចឈ្នះពានក្រោមការដឹកនាំរបស់រូបលោក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Christian Eriksen
កីឡាករ Christian Eriksen

គួរបញ្ជាក់ផងដែរថា Christian Eriksen បានចូលរួមជាមួយ Inter Milan កាលពីខែមករាដើមឆ្នាំនេះ ហើយពេលនេះរូបគេបានក្លាយជាសមាជិកដ៏សំខាន់មួយរូបក្នុងការជួយ Inter Milan ដើម្បីស្គាល់ជាតិពានរង្វាន់ Serie A ជាលើកទីមួយក្នុងរយៈពេល ១១ ឆ្នាំទៀតផង៕

កីឡាករ Christian Eriksen
កីឡាករ Christian Eriksen
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T