ផ្លែឪឡឹកទំហំប៉ុនមេដៃនេះ គឺត្រូវបានគេឲ្យឈ្មោះថា ជាផ្លែឪឡឹក ដែលមានទំហំតូចបំផុត នៅលើពិភពលោក ដែលវាមានឈ្មោះថា “Pepquinos” និងមានដើមកំណើត នៅក្នុងប្រទេសអាមេរិកខាងត្បូង ហើយវាមិនមែនជាផ្លែឪឡឹក ដែលជាការកែច្នៃ ដោយការបង្កាត់ពូជឡើយ។

យោងតាមប្រភពព័ត៌មាន China Navis បានឲ្យដឹងថា ផ្លែឪឡឹក Pepquinos នេះ ត្រូវបានកសិករនៅក្នុងទីក្រុង Shanghai ធ្វើការដាំដុះបានជោគជ័យ ក្នុងរយៈពេល ៣ឆ្នាំ។ ជាមួយគ្នានេះដែរ ផ្លែឪឡឹក Pepquinos នេះ គឺមានរស់ជាតិផ្អែម លាយជូរ ហើយវាមានលក្ខណៈស្រួយ ដូចផ្លែត្រសក់ដែរ។

យ៉ាងណាមិញ ផ្លែឪឡឹក Pepquinos នេះ គឺមានលក់នៅក្នុងទីក្រុង Shanghai ប្រទេសចិន ក្នុងតម្លៃ ១២ដុល្លារ ទៅ ១៦ដុល្លារ ក្នុងមួយផោន៕

តើប្រិយមិត្តចង់ភ្លក់រសជាតិរបស់វាដែរឬទេ?





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]