Harry Maguire សារភាពពីការរអាក់រអួលក្នុងប្រពន្ធ័លេងកាលពីយប់មិញរបស់ Man Utd

//s9.kh1.co/00/009588897becf725bc133f0c372f30e82ba4f5fe.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការរអាក់រអួលក្នុងប្រពន្ធ័លេងកាលពីយប់មិញរបស់ Man Utd

បរទេស៖ កីឡាករខ្សែការពាររបស់ក្រុមបីសាចក្រហម​ Manchester Unitd គឺ កីឡាករ​ Harry Maguire បានចេញមកសារភាពថាក្រុម Manchester United ពិតជា​មានភាពរអាក់រអួលអំឡុងការប្រកួតជើងទី២ជាមួយក្រុម AS Roma ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ​ Harry Maguire
  កីឡាករ​ Harry Maguire
រូបខាងស្តាំ កីឡាករ​ Harry Maguire
រូបខាងស្តាំ កីឡាករ​ Harry Maguire

ក្នុងការប្រកួតកាលពីយប់មិញរវាងក្រុមបីសាចក្រហម Manchester United និងក្រុម AS Roma បានបញ្ជប់ទៅដោយក្រុ​ម AS Roma ទទួលបានជ័យជំនះលើក្រុមបីសាចក្រហមក្នុងលទ្ធផល 3-2 ។ ទោះជាក្រុមបីសាចក្រហមធ្វើមិនបានល្អនៅក្នុងជើងទី២ក៏ដោយក្តីក៏ក្រុមមួយនេះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រតាមរយះគ្រាប់បាល់ចំណេញកាលពីជើងទី១។

កីឡាករក្រុមបីសាចក្រហម Manchester United
កីឡាករក្រុមបីសាចក្រហម Manchester United

ចំណែកខ្សែការពារ Harry Maguire បានបង្ហាញពីអារម្មណ៏សប្បាយចិត្តណាស់ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ប៉ុន្តែគាត់មានអារម្មណ៍ថាបិសាចក្រហមផ្តល់ឱកាសច្រើនពេកដល់ក្រុម AS Roma​ នៅជើងទី២នេះ​។

កីឡាករក្រុមបីសាចក្រហម Manchester United
កីឡាករក្រុមបីសាចក្រហម Manchester United
ការតែតបញ្ចូលទីគ្រាប់ទី២របស់ Cavani
ការតែតបញ្ចូលទីគ្រាប់ទី២របស់ Cavani

ប្រធានក្រុមសញ្ជាតិអង់គ្លេសរូបនេះបានប្រាប់ទៅទូរទស្សន៏ BT Sport​ ថា៖

វាជាសមិទ្ធិផលដ៏អស្ចារ្យមួយក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ។ យើងបានចាប់ផ្តើមការប្រកួតបន្តិចហើយ។ វាបានបញ្ចប់ទៅដូចជាបាល់បោះហើយយើងបានផ្តល់ឱ្យពួកគេនូវឱកាសជាច្រើននៅជើងទី២នេះ។ ឥឡូវនេះយើងត្រូវទៅវគ្គផ្តាច់ព្រ័ត្រហើយឈ្នះវា។ Edinson រកបានពីរគ្រាប់ដ៏អស្ចារ្យហើយចលនានិងអត្រាការងាររបស់គាត់ដោយគ្មានបាល់គឺល្អណាស់។​ គ្រាប់បាល់ទី២ របស់គាត់គឺជារឿងធម្មតាសម្រាប់គាត់និងអ្វីដែលគាត់បានធ្វើក្នុងអាជីពរបស់គាត់៕

Harry Maguire
Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T