ពុទ្ធោ! ពិធីការិនី យុគ ចិន្តា ទម្លាយការពិត ខណៈខ្លួននៅលើសាឡាង ល្បីដូចក្នុងរឿងហូលីវូដល្ងាចមិញ (មានវីដេអូ)

//s9.kh1.co/89/89de00b5f2d501359aa709f30cf028ad7f65b6a6.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ផ្អើលពេញហ្វេសប៊ុក ថតជាប់ ព្រឹត្តិការណ៍យ៉ាងកម្រលើ សាឡាងអរិយក្សត្រ ស្រាប់តែ ពិធីការិនី យុគ ចិន្តា​ ទម្លាយការពិតយ៉ាងដូច្នេះ

រាជធានីភ្នំពេញ ៖ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាល្បី ដូចក្នុងរឿងហូលីវូដខ្លាំង ពេលឃើញ វីដេអូទម្លាយទិដ្ឋភាព ថតពីលើសាឡាងអរិយក្សត្រ រាជធានីភ្នំពេញ ខណៈមានខ្យល់បោកបក់យ៉ាងខ្លាំង មិនតែប៉ុណ្ណោះ មានផ្ទៃមេឃ ខ្មៅអួរអាប់ ដូចក្នុងរឿង មើលហើយ មហាជនបុកពោះ ជំនួសអ្នកនៅលើសាឡាង ម្នាក់ៗមិនដឹងជា ភ័យដល់កម្រិតណាទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ លោកឯកឧត្តម ហ៊ុយ វណ្ណៈ បានបង្ហោះរូបភាព ដកស្រង់ចេញពីវីដេអូមួយនោះថា < តើនេះនៅកន្លែងណា?> ស្រាប់តែ គេក៏បានក្រឡេកឃើញ ពិធីការិនីជើងចាស់ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន អ្នកនាង យុគ ចិន្តា បានចូលទៅឆ្លើយបញ្ជាក់ថា ខណៈនោះ រូបគាត់ក៏បាន នៅសាឡាងនោះដែរ កំឡុងពេលនោះ គឺមានខ្យល់បោកបក់ខ្លាំង ហើយសាឡាងនៅតែបើក ធម្មតាគ្មានបានឈប់ដំណើរអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា ពិធីការិនីរូបនេះ បានទម្លាយយ៉ាងដូច្នេះថា​ ៖

នៅពេលនោះខ្ញុំកំពុងនៅលើសាឡាងនោះ !ឃើញទិដ្ឋភាពភាពជាក់ស្ដែង ខ្យល់ខ្លាំង ទប់ខ្លួនសឹងមិនជាប់៕

អ្នកនាង យុគ ចិន្តា

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពដែលថតបាន ពីលើសាឡាង
រូបភាពដែលថតបាន ពីលើសាឡាង
រូបភាពដែលថតបាន ពីលើសាឡាង
រូបភាពដែលថតបាន ពីលើសាឡាង
រូបភាពដែលថតបាន ពីលើសាឡាង
រូបភាពដែលថតបាន ពីលើសាឡាង
រូបថត ដោយអ្នកនាង យុគ ចិន្តា&nbsp;
រូបថត ដោយអ្នកនាង យុគ ចិន្តា 
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T