ល្អមែនទែន!​ Edinson Cavani​ បង្កើតកំណត់ត្រាថ្មីមួយនៅ Europa League

//s9.kh1.co/82/820484b8f90fdc99b3b289aff571b833f9e4c280.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Edinson Cavani​ បង្កើតកណត់ត្រាថ្មីមួយនៅ Europa League

បរទេស៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយរបស់ក្រុមបិសាចក្រហម Manchester United គឺ កីឡាករ Edinson​ Cavani​ បានបង្កើតកំណត់ត្រាថ្មីមួយក្នុងពានរង្វាន់ Europa League បន្ទាប់ពីរកគ្រាប់បាល់បញ្ជូលទីពីរគ្រាប់ក្នុងការប្រកួតជើងទី២ ទល់នឹងក្រុម Roma កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Edinson Cavani
កីឡាករ​ Edinson Cavani
កីឡាករ​ Edinson Cavani
កីឡាករ​ Edinson Cavani

ក្នុងការប្រកួតកាលពីយប់មិញនៅក្នុងទឹកដីនៃប្រទេសអុីតាលីរបស់ក្រុម AS Roma នាកីឡាដ្ឋាន Stadio Olimpico កីឡាករខ្សែប្រយុទ្ធចាស់វស្សារូបនេះបានស៊ុតបញ្ជូលទីពីរគ្រាប់​ហើយបានបង្កើតថ្មីមួយគឺ រូបគេបានស៊ុតបញ្ចូលទីទៅលើក្រុម AS Roma ចំនួ​ន៤គ្រាប់ក្នុងចន្លោះពេលមួយសប្តាហ៏ដែលបានជួយឱ្យក្រុមបិសាចក្រហម Manchester United បំបាក់ក្រុម AS Roma​ ក្នុងលទ្ធផលទាំងពីរជើង 8-5 ដែលជួយឱ្យក្រុម​បិសាចក្រហមឡើងទៅប្រកួតវគ្គផ្តាច់ព្រាត់ជាមួយក្រុម Villarreal ។

កីឡាករក្រុម Manchester United 
កីឡាករក្រុម Manchester United 
ការស៊ុតរបស់កីឡាករ​ Edinson Cavani
ការស៊ុតរបស់កីឡាករ​ Edinson Cavani

គួររម្លឹកផងដែរថា កីឡាករ Edinson Cavani គឺជាកីឡាករទី ១ ដែលរកបាន ២ គ្រាប់ឬច្រើនជាងនេះទាំង ២ ជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់អ៊ឺរ៉ុបចាប់តាំងពីកីឡាករ Klaus Allofs សម្រាប់ Koln ក្នុងពានរង្វាន់ UEFA Cup ឆ្នាំ ១៩៨៥-៨៦ ទល់នឹង KSV Waregem ។​ បច្ចុប្បន្នកីឡាករវ័យ ៣៤ ឆ្នាំរូបនេះក៏រកគ្រាប់បាល់បាន ១៦ គ្រាប់ផងដែរនៅក្នុងការប្រកួត Europa League ១៥ លើកចុងក្រោយរបស់គាត់ក្នុងនោះរាប់បញ្ចូលទាំង ១៥ គ្រាប់ក្នុង ១០ ប្រកួតចុងក្រោយរបស់គាត់ក្នុងនាមជាអ្នកចាប់ផ្តើមការប្រកួត៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T