ស្តាប់គ្រូណាស់! លោក Ole បានសរសើរកូនក្រុមម្នាក់ ដែលលោកដាក់ឱ្យអង្គុយកៅអីបម្រុងហើយគេនៅសប្បាយចិត្តទៀត

//s9.kh1.co/31/31f5097176b86bfaecc49abbf5dc8ea981ac8d7b.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Ole បានសរសើរ Greenwood អំពីរឿងដែលគេមិនដែលរអ៊ូររទាំនៅពេលដែលលោកដាក់ឱ្យអង្គុយកៅអីបម្រុង។

អង់គ្លេស៖ យោងតាមប្រសាសន៍របស់លោក Ole Gunnar Solskjaer បានឱ្យដឹងថា កីឡាករ Mason Greenwood គេមិនដែលបានជំទាស់ម្តងណាឡើយនៅពេលដែលលោកដាក់ឱ្យគេអង្គុយនៅកៅអីបម្រុង, ខណៈអ្នកចាត់ការសញ្ជាតិ ន័រវេស បានបន្ថែមថាគេជាយុវជនម្នាក់ដែលមានអកប្បកិរិយាគួរឱ្យគោរព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mason Greenwood
  កីឡាករ Mason Greenwood

 កីឡាករវ័យ ១៩ ឆ្នាំគឺជាថ្នាលដែលដុះចេញពីក្រុមបិសាចក្រហមផ្ទាល់តែម្តង ហើយនៅក្នុងរដូវកាលនេះគេបង្ហាញខ្លួនបាន ១៩ លើកនៅ Premier League, មិនត្រឹមតែប៉ុណ្ណោះគេក៏បានចូលរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការរុញច្រានឱ្យ Man UTD មានកៅអីឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Europa League

  កីឡាករ Mason Greenwood
  កីឡាករ Mason Greenwood

ដក់ស្រង់ប្រសាសន៍របស់លោក Ole Gunnar Solskjaer ពី Website ផ្លូវការណ៍របស់ក្លិបបានឱ្យដឹងថា៖

គ្រប់ប្រកួតគឺតែងតែមានរឿងលំបាកជានិច្ច ព្រោះថាខ្ញុំគឺពិបាកសម្រេចចិត្តនឹងជ្រើសរើសកីឡាករណាម្នាក់សម្រាប់ជម្រើស ១១ នាក់ដំបូង ដោយសារតែពួកយើងមានកីឡាករល្អៗច្រើន។ ហើយវាក៏តែងតែមានការអាកអន់ចិត្តផងដែរ នៅពេលដែលកីឡាករណាម្នាក់មិនបានជាប់ជម្រើសដំបូង។ ខ្ញុំគិតថា Mason ជាកីឡាករម្នាក់ដែលអកប្បកិរិយាល្អ និង ស្តាប់បង្គាប់។ គាត់មិនដែលរអ៊ូរទាំម្តងណាឡើយ នៅពេលដែលខ្ញុំដាក់ឱ្យគាត់អង្គុយកៅអីបម្រុង។ គាត់បានជួយយើងយ៉ាងច្រើនក្នុងការប្រកួតជាមួយ Spurs និង Roma ជាដើម ហើយគាត់ក៏រកបានគ្រាប់បាល់សម្រាប់ការប្រកួតទាំងពីរនឹងផងដែរ ក្នុងនោះគាត់ក៏តែងតែបង្ហាញឥរិយាបថល្អផងដែរ៕

  លោក Ole Gunnar Solskjaer
  លោក Ole Gunnar Solskjaer និង 

កីឡាករ Mason Greenwood
  លោក Ole Gunnar Solskjaer និង  កីឡាករ Mason Greenwood

ប្រភពGoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T