អាជ្ញាធរខេត្ត​បាត់​ដំបង​ ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ជាពលករវិលត្រឡប់ពីប្រទេសថៃ

//s9.kh1.co/da/da6311d0c338eac87f479930cb1a82e190bbc05e.jpg
សង្គម

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរខេត្ត​បាត់​ដំបង​ ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ជាពលករវិលត្រឡប់ពីប្រទេសថៃ ឈ្មោះ ហ៊ុត ហ៊ាង ភេទប្រុស អាយុ ៣០ឆ្នាំ អាស័យដ្ឋានរស់នៅភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង

បាត់ដំបង៖ នៅរសៀលថ្ងៃទី ០៧ ខែឧសភា នេះ អាជ្ញាធរខេត្ត​បាត់​ដំបង​ ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ជាពលករវិលត្រឡប់ពីប្រទេសថៃ ឈ្មោះ ហ៊ុត ហ៊ាង ភេទប្រុស អាយុ ៣០ឆ្នាំ (ប្រពន្ធរបស់គាត់មានករណីវិជ្ជមានកូវីដ១៩ ឈ្មោះ នួន សុខេង) អាស័យដ្ឋានរស់នៅភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ បុគ្គលិកអនាម័យផ្សារទំនើបនៅទីក្រុងបាងកក ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកកូវីដ-១៩ ខេត្តបាត់ដំបង បានស្រាវជ្រាវវស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងយកសំណាកជាលើកទី២ ឃើញថាបុគ្គលខាងលើ បានឆ្លងកូវីដ-១៩  ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

គួរជម្រាបដែរថា ចាប់​ពីមានការផ្ទុកជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ ចំនួន ៣៦នាក់ បានព្យាបាលសះស្បើយ ២៨នាក់ និងកំពុងសម្រាកព្យាបាល ៣នាក់៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload

សូមអានសេចក្តីលម្អិតរបស់ក្រសួងសុខាភិបាលខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T