Yang Mi ត្រូវគេចោទថាកែផ្ទៃមុខស្ទើរទាំងស្រុង ក្រោយបែក​ធ្លាយ​​រូបភាពនាងពេលចូលសិល្បៈដំបូងៗ

//s9.kh1.co/24/242ed91ba7308ec1c31a1693cff21fd3e9c52167.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

Yang Mi ត្រូវគេចោទថាកែរផ្ទៃមុខស្ទើរទាំងស្រុង ក្រោយបែកធ្លាយរូបភាពនាងពេលចូលសិល្បៈដំបូងៗ

ហុងកុង៖ ផ្ទុះការជជែកវែកញែកគ្នាឥតដាច់លើបណ្ដាយសង្គម ដោយអ្នកគាំទ្ររបស់នាង Yang Mi ជឿថាអ្នក​នាងអាចនឹងឆ្លងកាត់មុខកាំបិតលើផ្ទៃមុខមិនតិចដងនោះទេ ក្រោយរូបភាពចាស់ៗរបស់នាងកំឡុង​ពេល​ចំឡូក​ក្នុងវិស័យសិល្បៈដំបូងៗត្រូវបានគេទម្លាយឡើងគ្មានសល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថាកញ្ញា Yang Mi ត្រូវបានគេបង្ហើបឲ្យដឹងថាជាតារាស្រីដែលមានតម្លៃខ្លួនខ្ពស់ដាច់គេនៅហុងកុង ទៅលើតម្លៃនៃការថតផ្សេងៗ។ក្រោយបែកធ្លាយរូបភាពចាស់ៗផ្អើលអស់អ្នកលេងបណ្ដាយសង្គម តារាស្រីវ័យ ៣៥ឆ្នាំ​រូបនេះហាក់គ្មានប្រតិ្តកម្មតបតអ្វីសោះ ពោលគឺនាងរក្សារភាពស្ងៀមស្ងាត់មិនតបតនឹងអ្នករិះគន់នោះឡើយ។

https://s9.kh1.co/__image/w=650,h=377,q=100/03/034ccbd90711525ee096a3a6d029da0282c266f9.jpg

យ៉ាងណាអ្នករិះគន់ជឿថាមុខV ដែលនាងមានសព្វថ្ងៃនេះច្បាស់ណាស់គឺឆ្លងកាត់ការវះកាត់មិនតិចដងទេ ហើយបើ​និយាយ​ថាថ្គាមរួមមកជា V ព្រោះតែពេលវេលានោះមហាជនអាចនឹងមិនជឿឡើយ។

  ប្រភព៖ Eva

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T