ចង់អួលដើម.ក ពេលឃេីញ អ្នកជំងឺ​ម្នាក់ ដែលជាសះស្បើយពីកូវីដ១៩ បានលុតជង្គង់ សំពះគោរពអរគុណចំពោះក្រុមគ្រូពេទ្យ (មានវីដេអូ)

//s9.kh1.co/04/043f457e86225e908e525743da85f6da7d683f82.jpg
សង្គម

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយ ពិតជាមានអារម្មណ៍សប្បាយរីករាយ និងដឹងគុណដល់ក្រុមគ្រូពេទ្យយ៉ាងខ្លាំង ដល់ថ្នាក់លុតជង្គង់គោរពបែបនេះ

ភ្នំពេញ៖ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតជាសាកល កំពុងតែវាយលុកនៅក្នុងប្រទេសកម្ពុជា ខណៈដែលបានរកឃើញចំនួនអ្នកឆ្លងជាច្រើនកើតមានឡើងជាបន្តបន្ទាប់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែលសំខាន់នោះគឺ បើទោះជាមានអ្នកជំងឺច្រើនដែលស្ថិតនៅក្នុងការព្យាបាលក៏ដោយ តែក្រុមគ្រូពេទ្យ ពិតជាមានភាពស្វាហាប់ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺឲ្យបានល្អជាទីបំផុត ដើម្បីឲ្យពួកគេឆាប់បានជាសះស្បើយ នឹងឆាប់បានត្រឡប់ទៅជួបជុំគ្រួសារ។

ជាក់ស្ដែង កាលពីថ្មីៗនេះ យោងតាមវីដេអូដែលបានបង្ហោះនៅបណ្ដាញសង្គម ព្រមទាំងមានអ្នកស៊ែរតៗគ្នាជាច្រើន ពិតជាបានបង្ហាញឲ្យឃើញ ពីការដឹងគុណរបស់អ្នកជំងឺទៅកាន់ក្រុមគ្រូពេទ្យ បន្ទាប់ពីខ្លួនត្រូវបានព្យាបាលជាសះស្បើយ ខណៈដែលអ្នកជំងឺរូបនោះ បានបង្ហាញពីកាយវិការលុតជង្គង់សំពះអរគុណចំពោះគ្រូពេទ្យ ដែលនេះជាទឹកចិត្តមួយដ៏ល្អប្រពៃ និងគួរឲ្យសរសើរពីមនុស្សជាច្រើន ផងដែរ៕

ប្រភព៖ DAY

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបភាព ដែលអ្នកជាពីជំងឺកូវីដ១៩ បានអរគុណចំពោះគ្រូពេទ្យ

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T